adverise with khmeread Unnamed %282%29

រថយន្ត​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​របួសធ្ងន់​

    បន្ទាយមានជ័យ ៖ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក បានឱ្យដឹងថា នៅវេលា​ម៉ោង​១២ ​និង​៤៥​នាទី ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ត្រង់ចំណុច​លើ​ផ្លូវលំ​ខាងកើត​ភូមិ​ផ្គាំ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក រវាង​រថយន្ត ​និង​ម៉ូតូ​ដែល​បើក​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៨​ខែ​របួសធ្ងន់។​

    លោក​វរ​:​សេនីយ៍​ត្រី ជ័យ សុ​កា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ស្វាយចេក បានឱ្យដឹងថា មាន​រថយន្ត​ម៉ាក​កា​មឺ​រី​សេរី​១៩៩៣ ព​ណ៌ស ពាក់​ស្លាក​លេខ ​2A -3443​ សៀមរាប បើកបរ​ដោយ​ឈ្មោះ​ ហាក់ សា​រុំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅ​ភូមិ ថ្មគោល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។​

    រថយន្ត​នេះ​បាន​បើក​បុក​ម៉ូតូ​ពីក្រោយ ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ពណ៌​ខ្មៅ សេរី​២០១២ បើកបរ​ដោយ​ឈ្មោះ ជុន សុ​គុណ ភេទ​ស្រី អាយុ២២​ឆ្នាំ​ ​(​មាន​ផ្ទៃពោះ​៨​ខែ​)​ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ទ​សិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក បណ្តាលឱ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​ដើម្បី​ធ្វើការ​សង្គ្រោះ​។​

    ចំណែក​រថយន្ត ​និង​ម៉ូតូ​ត្រូវបាន​កម្លាំង​អធិការ​ប៉ូលិស​ស្រុក យកទៅ​រក្សាទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់