00000

ចាប់ចោរលួចម៉ូតូប្រគល់ឲ្យប៉ូលិស

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ម្ចាស់​ម៉ូតូ​ប្រទះឃើញ​ហើយ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​កាលពី​ល្ងាច​ថ្ងៃទី​២​មករា​ឆ្នាំ​២០១៥​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​មួយថ្ងៃ​។​
     ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​០១​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​នៅ​ចំណុច​ផ្ទះ​១៧៣ ផ្លូវលំ​ក្រុម​១៥ សង្កាត់​ទួល​សង្កែ​មាន​ករណី​ចោរ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជន​រង​គោះ​ម៉ាក ​HONDA.MD ​ពណ៌​ក្រហម លេខ​តួ លេខ​ម៉ា​ស៊ីន មិន​ដឺ​ង ស្លាក​លេខ​(​គ្មាន​)​។​ជនរងគ្រោះ​ឈ្មោះ គក សុខ​ឡេង​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ  ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ មុខរបរ​ធ្វើ​នំ​ប័​ុ​ង​។​
   ប៉ូលិស​បន្តថា ជនល្មើស​ចូល​លូច​បាន​ម៉ូតូ​ហើយ ក៍​ជិះ​ទៅដល់​ខេត្ត​មណ្ឌល​គី​រី ហើយ​ឃើញ​ប៉ូលិស​កំពុង​ត្រួតពិនិត្យ​ម៉ូតូ ជនសង្ស័យ​ទុក​ម៉ូតូ​ចោល រួច​ប៉ូលិស​យក​រក្សា​មក​ទុក ហើយ​ជនសង្ស័យ​គេច​មក​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​វិញ​។​
   លុះ​ថ្ងៃទី​០២​មករា​ឆ្នាំ​២០១៦ ម៉ោង​៤​ល្ងាច​ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​ឈ្មោះ គង់ រ៉ាត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ខ្មែរ ទីលំនៅ និង​មុខរបរ​មិន​ពិតប្រាកដ ក៏​ឃាត់ ប្រគល់ជូន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​កសាង​សំណុំរឿង​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕​

មតិយោបល់