adverise with khmeread 13988706 274071336307320 702797271 n

ឃាត់ខ្លួន​បុរស​ម្នាក់​យក​ប្រេងសាំង​ដុត​តូប​ឆេះ​របួស​៤​នាក់​

    កំពង់ឆ្នាំង ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បរិបូរណ៍ បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ពីបទ​ហិង្សា​ក្នុង​គ្រួសារ ស្ថិតនៅ​ចំណុច​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៏ ខេត្តកំពង់ឆ្នាំង​នៅវេលា​ម៉ោង​១៩ ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ យក​ប្រេងសាំង​ដុត​តូប​ឆេះ​របួស​៤​នាក់។​

    អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ មានឈ្មោះ សុខ សា​ម៉េ​ត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ទីលំនៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៏ ខេត្តកំពង់ឆ្នាំង​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​បានមកពី​ផឹកស្រា​នៅ​ខាងក្រៅ​ផ្ទះ​ពេលដែល​ត្រឡប់មកផ្ទះ​វិញ ជនសង្ស័យ​ក៏មាន​ទំនាស់​ពាក្យសំដី​ជាមួយ​ប្រពន្ធ រួចមក​ជនសង្ស័យ ក៏​ទាញយក​ដប​សាំង​ចំនួន​០២​លីត្រ ដុត​តូប​អីវ៉ាន់ របស់​ប្រពន្ធ​ខ្លួនឯង បណ្តាលឱ្យ​ខូចខាត​ឥ​វ៉ាន់ និង​បណ្តាលឱ្យ​រងរបួស​មនុស្ស​ចំនួន​០៤​នាក់​។​

    មន្ត្រី​បន្តទៀតថា ជនរងគ្រោះ​ដែល​រងរបួស​ដោយ​ការដុត​នេះ​មានឈ្មោះ​ ១. លី សុគន្ធ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រងរបួស​មួយ​ចំហៀង​ខ្លួន (​ប្រពន្ធ​), ២. ម៉ៅ សុខលី ភេទ​ស្រី អាយុ​១០​ឆ្នាំ របួស​ពេញ​ខ្លួន (​កូន​), ៣. សុខ រិ​ទ្ធា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រងរបួស​ចំ​ទ្រូង (​ឱ​ពុក​ក្មេក​) ​និង​៤. នូវ សំអុល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រងរបួស​ដៃស្តាំ (​ឱ​ពុក​មា​)​។​

    ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ខេត្តកំពង់ឆ្នាំង ដើម្បី​សាកសួរ​ពត៌មាន​បន្ថែម និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់