adverise with khmeread 1

Pogba មកដល់​បិសាច​ក្រហម​ភ្លាម​ដាក់​ងារ​ឱ្យ Zlatan ភ្លែត​ដែល​មិន​ធ្លាប់មាន​អ្នក​ហៅ​ពីមុន​ឡើយ​

    ​សម្រាប់​កីឡាករ​បាល់ទាត់​លំដាប់​ថ្នាក់​ពិភពលោក​ដែល​មានរឿង​ជាច្រើន​ត្រូវ​និយាយ​អំពី​ខ្លួនឯង Zlatan Ibrahimovic មានឈ្មោះ​ហៅ​ក្រៅ​តិចតួច​ណាស់​។

​    ​"Zlatan" ឬ "Ibra" គឺ​ពិតជា​ពិសេស​ដែល​យើង​អាច​ហៅ​មែន​ទេ​?

​    ​ទាំងនោះ​មិន​គ្រប់គ្រាន់​នោះឡើយ​សម្រាប់​ការហៅ​ចេញពី​មាត់​របស់ Paul Pogba ។​

​    ​Zlatan "Thor" (​ម្ចាស់​នៃ​រន្ទះ​) Ibrahimovic ឥឡូវនេះ​បាន​ក្លាយទៅជា​រហស្សនាម​ថ្មី បន្ទាប់ពី​រហស្សនាម​មា​ន​ស្រាប់ Viking God ។​

   ​
​    ​ឈ្មោះ​ថ្មី​នេះ​ច្បាស់​ជា​ធ្វើឱ្យ​ប្រិយមិត្ត​អ្នកគាំទ្រ​បាល់ទាត់​ពេញចិត្ត​ណាស់ ហើយ Pogba ក៏​ប្រសព្វ​ទៅទៀត​ដែល​ចេះ​រក​នឹកឃើញ​ឈ្មោះ​ក្រៅ​នេះ​៕

adverise with khmeread
ប្រភព៖ Dreamteamfc

មតិយោបល់