adverise with khmeread 13988713 274073339640453 1145184745 n

បញ្ជូន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​លុយ​៥​ម៉ឺន​ដុល្លារ​ទៅ​តុលាការ​

    ពោធិ៍សាត់ ៖ កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​១២​ ​សីហា​នេះ បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កណ្តៀង បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ ចំនួន៥​ម៉ឺន​ដុល្លារ​ ស្ថិតនៅ​ចំណុច​ភូមិ​កណ្តៀង ឃុំ​កណ្តៀង​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ នៅវេលា​ម៉ោង​៧ ​និង​២០​នាទី យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    មន្ត្រី​អាវុធហត្ថ​ខេត្តពោធិ៍សាត់​បានឱ្យដឹង​ថា ការឃាត់ខ្លួន​នេះធ្វើតាម​ដីការ​បង្គាប់ របស់​ព្រះរាជអាជ្ញា​អម សាលាដំបូង ខេត្តពោធិ៍សាត់​។ ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ មានឈ្មោះ ង៉ួ​យ វិ​ទ្ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​កណ្តៀង ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅកងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ដើម្បី​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នាំថ្ងៃនេះ៕​

adverise with khmeread

មតិយោបល់