adverise with khmeread 1

ហែល​លឿន​ដូច​ត្រី​! ជើង​ខ្លាំង​ហែល​ទឹក​អាមេរិក Michael Phelps បំបែក​កំណត់ត្រា​មេដាយមាស​អូឡាំពិក​

​    ​Michael Phelps បានឈ្នះ​មេដាយមាស​ទី​បួន​របស់គាត់​បន្តទៀត​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បន្ទាប់ពី​យកឈ្នះ​ការប្រកួត​ហែល​ទឹក​ឯកត្តជន​ចម្ងាយ ២០០ ម៉ែត្រ​ផុយៗ​។​

​    ​វា​ជា​មេដាយមាស​ទី​២២ ក្នុង​អាជីព​ជា​អត្ត​ព​លិ​ក​អាមេរិក​ដ៏​គួរឱ្យកត់សម្គាល់​របស់​គាត់ ហើយ​គាត់​បាន​រក្សា​កំណត់ត្រា​ដ៏​ល្អឥតខ្ចោះ​របស់ខ្លួន​សម្រាប់​ខាង​វិន័យ​ផងដែរ ខណៈដែល Phelps បានឈ្នះ​មេដាយ​នៅក្នុង​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ ២០០ ម៉ែត្រ​ឯកត្តជន​នេះ​ក្នុង​អូឡាំពិក​បួន​លើកចុងក្រោយ​របស់គាត់​ជាប់ៗ​គ្នា​។​

​    ​គាត់​ត្រូវបាន​គេ​រំពឹងថា​នឹង​ស្ថិតនៅក្រោម​ការ​គំរាម​គំហែង​ពី​មិត្ត​រួម​ក្រុម​តំណាងឱ្យ​សហរដ្ឋអាមេរិក Ryan Lochte ដែលជា​ម្ចាស់​ជើងឯក​ហែល​ទឹក​អូឡាំពិក​ចំនួន​ប្រាំ​ពីរលើក និង​ជា​អ្នកកាន់កាប់​កំណត់ត្រា​ពិភពលោក​ម្នាក់​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់