adverise with khmeread 14011971 274077179640069 929851161 n

អាវុធហត្ថ​ក្រុង​ក្រចេះ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​

    ក្រចេះ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ នៅវេលា​ម៉ោង​១២​ និង​២០​នាទី ឈានចូល ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦​។​

    មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ឃាត់ខ្លួន​នោះ មានឈ្មោះ ១. មហន្ត កែវ​មន្នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រី​ញ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​ និង ២. សា ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិរ​កាក​ណ្ណា​ល​២ សង្កាត់រ​កាក​ណ្ណា​ល ខេត្តក្រចេះ​។​

    ប្រតិបត្តិការ​នេះ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖ ១.​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០២​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ១.៦៨​ក្រាម​, ២. ទូរស័ព្ទ ចំនួន​០៣​គ្រឿង​ និង​៣. ម៉ូតូ ចំនួន​០១​គ្រឿង​។​

    ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ខេត្តក្រចេះ ដើម្បី​សាកសួរ​ពត៌មាន​បន្ថែម និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់