adverise with khmeread 1

​ឃើញ​ធាត់​ពេក​នាំគ្នា​មើលងាយ​! អ្នក​ហែល​ទឹក​អេ​ត្យូ​ពី​ម្នាក់នេះ​ប្តេជ្ញា​បំបិទមាត់​ពួក​អ្នក​រិះគន់​ឱ្យ​ទាល់តែ​បាន​

​    ​គាត់​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា​ជា "​បា​ឡែ​ន Robel" នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​សម្រាប់​រូបសម្បត្តិ​មិន​ធ្លាប់មាន​ក្នុងនាម​ជា​អត្ត​ព​លិ​ក​ហែល​ទឹក​មួយរូប​។​

​    ​ប៉ុន្តែ​អត្ត​ព​លិ​ក​ហែល​ទឹក​កីឡា​អូឡាំពិក ដែល​ត្រូវបាន​គេ​ចំអក​ពេញ​បណ្តាញ​អ៊ីនធឺណិត​រូបនេះ​បាន​ពន្យល់ថា ទោះបីជា​គាត់​ដឹងថា​គាត់​ធាត់​ពេក​សម្រាប់​ការប្រកួត ក៏ប៉ុន្តែ​គាត់​ទើបតែ​ជា​ធូ​ស្រាល​ឡើងវិញ​ពី​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​គាត់​បាន​រងរបួស​ស្មារតី​ដោយសារតែ​គេ​រិះគន់​ច្រើនពេក​នៅលើ​បណ្តាញ​សង្គម​។​

​    ​Robel Habte ដែល​វ័យ ២៤​ឆ្នាំ ជា​អត្ត​ព​លិ​ក​តំណាងឱ្យ​ប្រទេស​អេ​ត្យូ​ពី បាន​និយាយថា​បញ្ហា​របួស​បានកើត​ឡើង​ខណៈដែល​គាត់​បាន​បើកបរ​រថយន្ត​ម៉ាក Rav 4 របស់គាត់​ជួប​គ្រោះថ្នាក់​ក្នុង​ទីក្រុង Addis Ababa ដែល​ធ្វើឱ្យ​គាត់​អវត្តមាន​នៅលើ​ការ​ហែល​ទឹក​អស់​រយៈពេល​ពីរ​ខែ​ដែល​ធ្វើឱ្យ​គាត់​ឡើង​ទម្ងន់​ដល់​ទៅ ៤០​គីឡូក្រាម​។​

​    ​គាត់​បាន​តស៊ូ​ជាមួយ​វា​ដើម្បី​សម្រក​គីឡូ​មកវិញ​នៅក្នុង​ប្រឹងប្រែង​មកកាន់​ទីក្រុង​រី​យ៉ូ ប៉ុន្តែ​គាត់​មិនអាច​ជោគជ័យ​ក្នុងការ​ហែល​ទឹក​ដូច​មុន​ទេ និង​ត្រូវគេ​ចំអក​ឱ្យ​ឡើង​ស្ពឹក​មុន​ដោយសារតែ​ក្បាល​ពោះធំ​របស់គាត់​។

​    ​រូបគេ​បានបញ្ចប់​ហែល​ទឹក​សេរី ១០០ ម៉ែត្រ​ដោយ​ចាញ់​គូប្រជែង​រហូតដល់​ទៅ​ពាក់កណ្តាល​ទីឯណោះ ប៉ុន្តែ​គាត់​បាន​សន្យាថា​នឹង​វិល​ត្រឡប់មកវិញ បំបិទមាត់​ពួក​អ្នក​រិះគន់​ទាំងនោះ​ឱ្យ​ទាល់តែ​បាន​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់