adverise with khmeread Shenzhen tallest building front

ត្រូវតែ​ខ្ពស់​ជានិច្ច​! ចិន​គ្រោង​សង់​អគារ​ខ្ពស់បំផុត​ក្នុងស្រុក​

    ​គេ​ត្រូវ​ចំណាយពេល ៨ ឆ្នាំ ទម្រាំ​សាងសង់​អគារ Shanghai Tower ក្នុង​ក្រុង​សៀង​ហៃ​នេះ​បាន វា​ជា​អគារ​ខ្ពស់បំផុត​ទី​ពីរ​របស់​ពិភពលោក និង​ខ្ពស់​ជាងគេ​ក្នុងប្រទេស​ចិន​។ អគារ ១៣៧ ជាន់​នេះ​មាន​កម្ពស់ ៦៣២ ម៉ែត្រ ប៉ុន្តែ​តំណែង​ខ្ពស់​ជាងគេ​នៅ​ចិន​អាច​នឹង​ចប់​ឆាប់ៗ​នេះ​។  

​    ​មន្ត្រី​ក្រុង Shenzhen បានចាប់ផ្ដើម​គម្រោង​សង់​អគារ​ថ្មី​ក្នុង​សង្កាត់ Louhu  ដែលមាន​កម្ពស់ ៧៣៩ ម៉ែត្រ​។​

​    ​អគារ​កម្ពស់ ៧៣៩ ម៉ែត្រ​នេះ​នឹង​ឈរ​នៅ​ពីក្រោយ​អគារ​ខ្ពស់​ជាងគេ​របស់​ពិភពលោក​គឺ Burj Khalifa ក្នុង​ទីក្រុង Dubai ដែលមាន​កម្ពស់ ៨៣០ ម៉ែត្រ​។​

​    ​ក្នុង​ទីក្រុង Shenzhen មាន​អគារ​ខ្ពស់​ជាងគេ​បំផុត​លេខ ៤ របស់​ពិភពលោក​ក្នុងនោះ​មាន​អគារ Ping An Finance Centre កម្ពស់ ៦០០ ម៉ែត្រ អគារ KK100 កម្ពស់ ៤៤២ ម៉ែត្រ និង អគារ Shun Hing Square កម្ពស់ ២៨៤ ម៉ែត្រ​។​

​    ​យ៉ាងណាមិញ គម្រោង​សាងសង់​អគារ​ខ្ពស់ជាង​លេខ ២ ពិភពលោក​នេះ រដ្ឋាភិបាល​ចិន​មិនទាន់​ចេញ​កាលកំណត់​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ shanghaiist

មតិយោបល់