adverise with khmeread 1

ឥណ្ឌូនេស៊ី​មិន​ស្វាគមន៍​ខ្ទើយ​ទេ​! ខណៈ​តុលាការ​ធម្មនុញ្ញ​កំពុង​ពិចារណា​ហាមឃាត់​ការស្រឡាញ់​ភេទ​ដូចគ្នា​

​    ​ក្រុម​សិទ្ធិមនុស្ស​ឈានមុខ​គេ​មួយ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ចំពោះ​ការ​អុចអាល​ឱ្យ​មានការ​ស្អប់ខ្ពើម​សមាគមន៍​ខ្ទើយ​ស្រី​ប្រុស ទ្វេ​ភេទ និង​កែ​ភេទ ឬ ហៅថា​កាត់​ថា LGBT​។ បច្ចុប្បន្ន តុលាការ​រដ្ឋធម្មនុញ្ញ​ឥណ្ឌូនេស៊ី​កំពុង​ពិចារណា​ហាមឃាត់​ការស្រឡាញ់​ភេទ​ដូចគ្នា​។​

​    ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​និយាយ​នៅក្នុង​ប្រាំ​មួយខែ​ដំបូង​ក្នុងឆ្នាំនេះ​ថា រដ្ឋាភិបាល​និង​រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី​បានធ្វើការ​វាយប្រហារ​មិន​រំពឹងទុក​មកលើ​មនុស្ស​ប្រភេទ LGBT​។​

​    ​នៅក្នុង​ករណី​មួយ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បានចាត់ទុក​សកម្មភាព​របស់ LGBT ថា​ជា​សង្គ្រាម​សិទ្ធិ​ប្រទាន​មកលើ​ប្រជាជាតិ​ខ្លួនឯង និង​ថា​វា​មាន​គ្រោះថ្នាក់​ជាង​គ្រាប់បែក​ប្រល័យ​លោក​ទៅទៀត​។​

​    ​រដ្ឋមន្ត្រីក្រសួង​អប់រំ បច្ចេកវិជ្ជា​និង​ការស្រាវជ្រាវ​ក៏បាន​អំពាវនាវ​ឱ្យមាន​ការហាមឃាត់​ចំពោះ​និស្សិត​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​សាកលវិទ្យាល័យ​ផងដែរ ហើយ​អភិបាលក្រុង​ឥណ្ឌូនេស៊ី​មួយរូប​បាន​ក៏​និយាយ​ផងដែរ​ថា ម្តាយ​ទាំងអស់​គួរ​ប​ង្រៀ​ង​កូនៗ​របស់​ពួកគេ​មិនឱ្យ​ក្លាយជា​ខ្ទើយ​ទៀតផង​៕

ប្រភព៖ ABC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់