adverise with khmeread 2

ជាប់រវល់ទៅមើលជល់មាន់ចោរលួចម៉ូតូអស់២គ្រឿងឃាត់ខ្លួនម្នាក់

     កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ពីបទ​ចាប់សង្ស័យ​អំពើ​លួច​ម៉ូតូ នា​ថ្ងៃទី​០៣​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​និង​៣០​នាទី ល្ងាច​នៅ​ចំណុច​ភូមិ​អូរ​រំចេក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ខណ​:​ជនរងគ្រោះ​វក់​ទៅ​មើល​គេ​ជល់​មាន់ ។​
   ប៉ូលិស​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ២​នាក់ ១-​ឈ្មោះ ហុក លី​ឃៀង ហៅ​សៀង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ សាច់ជ្រូក មាន​ទីលំនៅ ភូមិ ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង និង ២-​ឈ្មោះ អ៊ំ ចាន់​បូ​រិ​ន ហៅ ព្រឹម​ភេទ​ប្រុស  អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុ​របរ​កសិករ ភូមិ​ចុង​កោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​
   ចំណែក​ជនសង្ស័យ​ឈ្មោះ សុខ ប៊ុន​ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មិន​ពិត ប្រាកដ នៅ​ភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល (​ឃាត់ខ្លួន​) ។​សម្ភារៈ បាត់បង់​៖ ១-​ម៉ូតូ ម៉ាក​ហុងដា ពណ៌​ខ្មៅ សេរី​២០១៦ លេខ​តួ និង​លេខ​ម៉ា​សី​ុ​ន ៩៤៤៣២១៩ គ្មាន​ផ្លាកលេខ ជា​របស់​ឈ្មោះ ហុក លី​ឃៀង និង​២-​ម៉ូតូ ម៉ាក​ហុង​សេ​១២៥ សេរី ២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លាក​ភ្នំពេញ​១FK-៨៩២៣  ជា​របស់​ឈ្មោះ អ៊ំ ចាន់​បូ​រិ​ន ។​
    វត្ថុតាង​ចាប់យក​៖ ម៉ូតូ ម៉ាក​ហុងដា​ស្កប់​ពី ពណ៌​ក្រហម (​គ្មាន​ពន្ធ​) ស្លាក​លេខ ភ្នំពេញ 1AY-0474(​ផ្លាក​ក្លែងក្លាយ​) ជា​របស់​ឈ្មោះ សុខ ប៊ុន​ថា​។​
     ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​១២​ថ្ងៃទី ០៣​មករា​ឆ្នាំ​២០១៦ មានឈ្មោះ ហុក លី​ឃៀង និង​ឈ្មោះ អ៊ំ ចាន់​បូ​រិ​ន យក​ម៉ូតូ ផ្ញើ​នៅក្រោម​ផ្ទះ​របស់​ឈ្មោះ គុយ គួ​ន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រួច​ទៅ​មើល​គេ​ជល់​មាន់​។​
    ចំណែក​ឈ្មោះ សុខ ប៊ុន​ថា ក៏បាន​យក​ម៉ូតូ ម៉ាក​ស្កុប​ពី មក​ផ្ញើ​នៅក្រោម​ផ្ទះ​ឈ្មោះ គុយ គួ​ន រួច​ទៅ​មើល​គេ​ជល់​មាន់​ដែរ ។​
   មួយសន្ទុះ ឈ្មោះ សុខ ប៊ុន​ថា ត្រឡប់ មក​យក​ម៉ូតូ​ម៉ាក​ស្កុប​ពី ដើម្បី​ទៅយក​បក្ខ​ពួកខ្លួន ដែល​មិន​ស្គាល់ផ្លូវ ។​បាន​មួយសន្ទុះ​ឈ្មោះ សុខ ប៊ុន​ថា ត្រឡប់មកវិញ ហើយ​បក្ខ​ពួកខ្លួន​២​នាក់ មិន​ស្គាល់ឈ្មោះ ស្លៀកពាក់​សុ​ី​វិល​មិន​ចាំ​ពណ៌ ខោអាវ ចូលមក​យក​ម៉ូតូ របស់​ឈ្មោះ ហុក លី​ឃៀង និង​ឈ្មោះ អ៊ំ ចាន់​បូ​រិ​ន ចេញ បាត់​នៅវេលា​ម៉ោង ១​និង​១០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ។​
    ចំណែក​ឈ្មោះ សុខ ប៊ុន​ថា ទៅ​មើល​គេ​ជល់​មាន់បាន​ប្រហែល មួយ​ម៉ោង ក៏​ជិះ​ម៉ូតូ​ស្កុប​ពី​ចេញទៅ​បាត់ ។​លុះដល​ម៉ោង​៤​ល្ងាច​ថ្ងៃ​ែ​ខ​ឆ្នាំ​ដដែល ឈ្មោះ​ហុក លី​ឃៀង និង​ឈ្មោះ អ៊ំ ចាន់ បូ​រិ​ន មកដល់​ពុំ​ឃើញ ម៉ូតូ របស់ខ្លួន ក៏​ឆោ​ល​ឡោ​សួរ​រកមុខ​ជនសង្ស័យ ពេលនោះ​ឈ្មោះ គុយ គួ​ន (​ម្ចាស់ផ្ទះ​) បាន​អះអាងថា​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពី (​សុខ ប៊ុន​ថា​) និង​បក្ខពួក ជា​អ្នកយក​ម៉ូតូ​ខាងលើ ។ នៅវេលា​ម៉ោង​៥​និង​៣០នាទី​ថ្ងៃ​ដដែល ទើប​ជនរងគ្រោះ ប្តឹង​មក​សមត្ថកិច្ច ។​
    ក្រោម​ពេល​ស្រាវជ្រាវ សមត្ថកិច្ច នគរបាល​បានធ្វើការ​សាកសួរ​ឈ្មោះ​សុខ​
 ប៊ុន​ថា នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ សុខ ប៊ុន​ថា បាន​អះអាងថា ខ្លួន​មិនបាន​នាំ​បក្ខពួក​មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើនេះ​ទេ ។​
    ព័ត៌មាន​ដែល​ខ្មែរ​រីដ​ចាប់អារម្មណ៍​គឺ​នៅ​ភូមិ​អូរ​រំចេក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​មាន​បើក​ល្បែង​ជល់​មាន់​គគ្រឹក​គ្រេង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទើប​កើត​ចោរហារយ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។​ដូច​ពាក្យស្លោក​ពោ​កថា​"​មាន​ល្បែង​...​មាន​ចោរ​"​។​ដូច្នេះ​ឯណា​ទៅ​ពាក្យ​ថា​"​ភូមិ ឃុំ​មាន​សុវត្ថិភាព​..."៕​

adverise with khmeread

មតិយោបល់