3713751200000578 3733270 ronaldo and portugal team mate pepe were back at the club s base a 26 1470838146643

Cristiano Ronaldo រួមទាំង​តារា​ថ្មី​ចាស់​ទាំងអស់​ប្រមូលផ្តុំ​គ្នា​ហ្វឹកហាត់​ឡើងវិញ ត្រៀម​រដូវ​កាល​ថ្មី​


​    ​Cristiano Ronaldo និង Pepe បាន​វិលត្រឡប់​មកា​ន់​ក្លឹប​អធិរាជ​ស Real Madrid វិញ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ដើម្បី​បង្គ្រប់​ឈុត​ដំបូង​របស់​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប​មួយ​នេះ ខណៈដែល​ពួកគេ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចាប់ផ្តើម​រដូវ​កាល​ថ្មី ១០​ថ្ងៃ​ខាងមុខ​ទៀត​នេះ​។​

​    ​ការ​ត្រឡប់មកវិញរ​បស់ដៃ​គូ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ទាំងពីរ ក៏​ជា​ដំណើរ​យឺតយ៉ាវ​ចុងក្រោយ​គេ​ផងដែរ បន្ទាប់​ពួកគេ​បាន​រីករាយ​ថ្ងៃ​ឈប់សម្រាក​ដ៏​យូរ​របស់​ពួកគេ ក្រោយពី​បញ្ចប់​ភារកិច្ច​លើក​ពាន Euro 2016 កាលពី​ខែ​មុន​។​

​     តារាបាល់ទាត់​ទាំងពីរ​រូបនេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ខក​សម្រាប់​ការប្រកួត​ដ៏​ធំ​នៃ​ការ​ប្រជែង​ពាន UEFA Super Cup កាលពី​យប់​ថ្ងៃ​អង្គារ​កន្លងទៅ ដែល​ពួកគេ​បាន​យកឈ្នះ​ទៅលើ Sevilla ប៉ុន្តែ​ពួកគេ​ត្រូវ​ត្រឡប់​ទៅ​ជំរំ​ហ្វឹកហាត់ Valdebebas របស់​ក្លឹប​វិញ ខណៈដែល​មិត្ត​រួម​ក្រុម​របស់​ពួកគេ​ទាំងពីរ​ត្រូវបាន​អនុញ្ញាតឱ្យ​សម្រាក​បន្ទាប់ពី​ពួកគេ​បាន​ទើបនឹង​បញ្ចប់​កាតព្វកិច្ច​របស់ខ្លួន​។​

​    ​Gareth Bale, Toni Kroos និង Martin Odegaard ក៏ត្រូវ​បានដាក់​ឱ្យចូល​រួម​ហ្វឹកហាត់​នៅឯ​តំបន់​ជាយក្រុង​រដ្ឋធានី​ម៉ា​ឌ្រី​ដ​មួយ​នេះ​ផងដែរ ខណៈដែល​ពួកគេ​ត្រូវ​ដាក់ឱ្យ​ហ្វឹកហាត់​ពង្រឹង​ផ្នែក​សម្បទា​ដើម្បី​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​៕

ប្រភព៖ Daily Mail

មតិយោបល់