adverise with khmeread Deranged 19 year old slaughtered his own grandmother and chopped it up into pieces world of buzz

យុវជន​ម៉ាឡេស៊ី​ម្នាក់​កាប់​ចិញ្ច្រាំ​យាយ​បង្កើត​ដូច​ចិញ្ច្រាំសាច់ជ្រូក​

    ​ទីក្រុង Kulai ប្រទេសម៉ាឡេស៊ី - បុរស​វ័យ ១៩ ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ធ្វើឃាត​យាយ​បង្កើត​វ័យ ៧៦ ឆ្នាំ​របស់ខ្លួន ដែល​គេ​ប្រទះឃើញ​កាប់​ចិញ្ចឹម​ច្រើន​កង់ៗ​ក្នុង​ផ្ទះមួយ​ក្នុងភូមិ Felda Pengeli Timur​។ នេះ​បើ​យោងតាម​វេ​ប​សាយ mynewshub ចេញផ្សាយ​កាលពី​ថ្ងៃទី ១០ សីហា​។ 

​    ​បុរស​នេះ​បាន​កាត់​ក្បាល និង​អវៈយវៈ​យាយ​របស់ខ្លួន រួច​យកទៅ​ផ្លុ​ង​ចោល​នៅ​ទីតាំង​ផ្សេងៗ​គ្នា​នៅក្បែរ​ផ្ទះ​ខ្លួន​នៅ​ម៉ោង​ប្រហែល ៦ និង ៣០ នាទី​ព្រឹក​កាលពី​ថ្ងៃទី ១០ ខែសីហា​។​

​    ​មូល​ហេតុដែល​ធ្វើឱ្យមាន​ឃាតកម្ម​នេះ​កើតឡើង​នៅ​មិនទាន់​ច្បាស់​ទេ ប៉ុន្ដែ​ក្រោយមក​ប៉ូលិស​បាន​រកឃើញ​អាវុធ​របស់​ឃាតករ​និង​បាន​ចាប់​ជនសង្ស័យ​ក្នុង​ចំការ​ប្រេងដូង​មួយ​នៅ​ទីនោះ​។​

​    ​មន្ត្រីប៉ូលិស​លោក Supt Rahmat Othman បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា Maimon Abdul Samad ។​

​    ​លោក​បន្ថែមថា "​ក្បាល​របស់គាត់​ត្រូវបាន​រកឃើញ​នៅក្បែរ​ទ្វារ ខណៈ​រាងកាយ​សេសសល់​រកឃើញ​ក្នុង​ក្រោម​ចង្ក្រាន​បាយ​"​។​

​    ​លោក Supt Rahmat និយាយថា​ដៃ​ទាំង​គូ​របស់​លោកយាយ​ត្រូវបាន​កាត់ចោល ខណៈដែល​ជើង​របស់គាត់​ទាំងពីរ​ត្រូវបាន​កាត់ផ្ដាច់​ជា​កង់​ដោយ​ប្រើ​កាំបិត ដែល​បំណែ​កជើង​ទាំងនោះ​ត្រូវបាន​រកឃើញ​ក្នុង​ថូផ្កា​ក្នុងផ្ទះ​។​

​    ​ប៉ូលិស​បាន​ចាប់​ជនសង្ស័យ​នៅ​ម៉ោង ៨ និង ៣០ នាទី​ល្ងាច​ថ្ងៃ​ដដែល ហើយ​ករណីនេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​៕

ប្រភព៖ mynewshub

adverise with khmeread

មតិយោបល់