1

​គិត​មកទល់​ម៉ោង​នេះ មាន​ករណី​ផ្ទុះ​គ្រាប់បែក ១១ កន្លែង​ហើយ​នៅ​ថៃ​ខាងត្បូង​

    ​ខេត្ត​ចំនួន​ប្រាំ​នៅ​ប្រទេស​ថៃ​បានទទួល​រង​ការ​បំផ្ទុះ​គ្រាប់បែក​ចំនួន ១១ គ្រាប់​នៅក្នុង​ថ្ងៃនេះ​។ នេះ​បើ​យោងតាម​អាជ្ញាធរ​ថៃ​បានលើកឡើង​ដូច្នេះ​។​

​    ​យ៉ាងហោចណាស់ មនុស្ស​ចំនួន​បួន​នាក់​ត្រូវបាន​សម្លាប់​ហើយ​ប្រហែល ៣៤ នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ទាំង ១១ កន្លែង​នេះ​។ គ្មាន​ក្រុម​ភេរវកម្ម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​នេះឡើយ ហើយ​ប៉ូលិស​ថៃ​បាន​និយាយថា គ្មាន​ភស្តុតាង​ណាមួយ​បង្ហាញថា ការវាយប្រហារ​នេះ​ជាប់ទាក់ទង​នឹង​ក្រុម​ភេរវកម្ម​អន្តរជាតិ​ឡើយ​។​

​    ​អនុ​អ្នកនាំពាក្យ​ប៉ូលិស លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Piyapan Pingmuang បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃ​សុក្រ​នេះ​ថា "​ឧបទ្ទវហេតុ​ទាំងនេះ​ខុសគ្នា​ពី​អំពើ​ភេរវកម្ម​ទូទៅ​។ ឧបទ្ទវហេតុ​ទាំងនេះ​មាន​លក្ខណៈ​ជាការ​បំផ្លិចបំផ្លាញ​ក្នុងស្រុក​ជាង ជាពិសេស​តាម​បណ្តា​ទីតាំង​និង​ខេត្ត​ជាក់លាក់​មួយចំនួន​"​។​ ការវាយប្រហារទាំងនេះកើតឡើងទាំងនៅក្នុងទីក្រុងរមណីយដ្ឋានផងដែរដូចជា ហួហ៊ីន ភូកេត និងស៊ូរ៉ាត់ថានី។

​    ​ការ​បំផ្ទុះ​ជា​បន្តបន្ទាប់​ទាំងនេះ​បានកើត​ឡើង​មុន​មួយថ្ងៃ​នៃ​ខួប​រំលឹក​ការ​បំផ្ទុះ​នៅ​ទី​សក្ការៈបូជា​សាសនា​ហិណ្ឌូ ដែល​បានសម្លាប់​ជីវិត​មនុស្ស​ចំនួន ២០ នាក់​និង​ក្រោយ​ប្រាំ​ថ្ងៃ​បន្ទាប់ពី​ប្រទេស​ថៃ​បាន​បោះឆ្នោត​ប្រជាមតិ​អំពី​រដ្ឋធម្មនុញ្ញ​ថ្មី​។​

​    ​លោក Piyapan Pingmuang ក៏បាន​បន្ថែមទៀតថា ការ​បំផ្ទុះ​នេះ​មិន​ជាប់ទាក់ទង​នឹង​ការ​បំផ្ទុះ​នៅ​ទីសក្ការៈ Erawan ឡើយ​៕

ប្រភព៖ CNN

មតិយោបល់