adverise with khmeread 371c668d00000578 3734621 borja baston has joined swansea city for a new club record fee o a 18 1470917925402

Swansea សម្រេចចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ Borja Boston

          ក្លឹប Swansea City បាន​សម្រេចចុះកិច្ច​ព្រម​ព្រៀងផ្ទេរ​ខ្សែប្រយុទ្ធ​ Borja Baston របស់ក្លឹប​ Atletico Madrid ក្នុងតម្លៃ​១៥,៥​លាន​ផោន​ហើយ នេះគឺជា​តម្លៃផ្ទេរ​ខ្ពស់​បំផុត​មិនធ្លាប់មានសម្រាប់ក្លឹប Swansea ​។

ខ្សែប្រយុទ្ធា​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​ទី​៨​ដែល​ក្លឹប Swansea បាន​ចុះកិច្ច​ព្រម​ព្រៀង​ផ្ទេរ​នៅ​រដូវ​ក្តៅនេះ ហើយ​អាចជា​គូប្រជែង​ចំពោះ​កីឡាករ​ Fernando Llorente ដែល​ផ្ទេរ​មក​ពី​ក្លឹប Sevilla កាលពី​ថ្ងៃសុក្រ​មុន​។

          Borja បាន​និយាយថា មាន​សម្ពាធ​ ប៉ុន្តែ​វាគឺជា​សម្ពាធល្អ។ ខ្ញុំចង់​តប​ស្នង​ចំពោះ​ក្លឹបដែល​បាន​ចំណាយ​ប្រាក់​ផ្ទេរ​ខ្ញុំ​ តាម​រយៈ​កា​រលេងឲ្យ​បាន​ល្អ​ “​វាពិបាក​នឹងកំណត់គោលដៅ​រកគ្រាប់បាល់ ប៉ុន្តែ​សង្ឃឹមថា ខ្ញុំនឹងអាចរក​បាន​គ្រាប់បាល់​ច្រើន​។ វាជាការសម្រេចចិត្ត​សំខាន់បំផុត​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ​។ ខ្ញុំ​ចង់​ឈរជើង និង​ចំណាយ​ពេល​ច្រើន​ឆ្នាំ​នៅ​ទីនេះ”។

          Borja បន្ថែមទៀតថា “ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​នៅ​ទីនេះ។ ខ្ញុំចង់​ចូល​រួម​ចំណែក​ដណ្តើម​ជោគជ័យ​ដល់ក្រុម”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់