adverise with khmeread Juanma delgado hearts 3319029

Liverpool គ្រោងចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ Juanma របស់ Barcelona

          ខ្សែការពារ​ ​Juanma វ័យ១៩​ឆ្នាំ​​របស់​ក្លឹប​​ Barcelona បានមក​ហ្វឹក​ហាត់ជា​មួយ​នឹង​ក្រុម​ហង្ស​ក្រហម​​១០​ថ្ងៃមក​ហើយ ក្នុង​គោល​បំណងដើម្បី​ទទួល​បាន​កិច្ច​សន្យា​ផ្លូវការ​នៅ​ពហុកីឡាដ្ឋាន Anfield ។

          ក្លឹប Liverpool ​បាន​អះអាងថា ខ្សែការ​ពា​រ​ឆ្វេង​រូបនេះ​​បំពេញ​កិច្ច​ការ​បាន​ល្អ​ ដែល​គួតែទទួល​បាន​កិច្ច​សន្យា​ ដើម្បី​ក្លាយ​ជាផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​ក្រោម​២៣​ឆ្នាំ​របស់​លោក Michael Beale។

          លោក Michael បាន​និយាយថា “​ Juanma គឺជា​ក្មេង​ដែល​បាន​មក​ចំណាយពេល​មួយ​សប្តាហ៍​ពេញ​ជាមួយ​យើង​ គាត់​មាន​សមត្ថភាព​គ្រប់​គ្រាន់​។ គាត់បាន​ហ្វឹកហាត់ជាមួយយើងតែប៉ុន្មាន​ថ្ងៃ គាត់​ចេះនិយាយ​ភាសាអង់​គ្លេស​តិច​តួច ប៉ុន្តែ​អ្នក​អាចមើល​ឃើញ​ថា គាត់គឺជា​កីឡាករ​ដ៏ល្អម្នាក់”៕

adverise with khmeread
ប្រភព៖ Liverpool Fc

មតិយោបល់