adverise with khmeread Unnamed %285%29

បង្ក្រាប​មុខសញ្ញា​លួច​ម៉ូតូ​និង​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់​​(​ស្រី​ម្នាក់​)​ក្នុង​ផ្ទះសំណាក់​អ​ប្សា​រា​សែន​សុខ

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង​សហការ​ជាមួយ​កម្លាំង​ប៉ូល​ស​អន្តរាគមន៍​ពិសេស​ និង​កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​លួច​ម៉ូតូ ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅផ្ទះ​សំណាក់​អប្សរា​សែន​សុខ បាន​មនុស្ស​៦​នាក់​ (​ស្រី​ម្នាក់​) ​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​កន្លះ​ថ្ងៃទី​១២ ​សីហា​ ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយ​ថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម​ប៉ូលីស​បាន​សហការគ្នា​ធ្វើការ​ត្រួតពិនិត្យ បន្ទប់​លេខ​២០១​និង​បន្ទប់​លេខ​២០៦ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់ ​(​ស្រី​ម្នាក់​)​ ដកហូត​ឧបករណ៍​សេព​គឿង​ញៀន​មួយចំនួន និង​ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ​ចំនួន​២​គ្រឿង និង​ម៉ូតូ​ម៉ាក​ធូ​ដេ​ចំនួន​២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង​ម៉ាក​ធូ​ដេ​ដែល​ពួក​ជនល្មើស​លួច។​

    បច្ចុប្បន្ន​បាន​បញ្ជូន​ទាំង​មនុស្ស​ទាំង​វត្ថុតាង​ខាងលើ​ទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ដើម្បី​អនុវត្តតាម​និតិ​វិធី​បន្ត៕

adverise with khmeread

មតិយោបល់