adverise with khmeread 1

ភោជនីយដ្ឋាន​ស្រាត​លើដំបូល​មិន​ធ្លាប់មាន​ពីមុនមក​នឹង​បើក​ជា​ផ្លូវការ​នៅ​អង់គ្លេស​

    ​ភោជនីយដ្ឋាន​ស្រាត​លើដំបូល​ដំបូង​គេ​របស់​អង់គ្លេស​នឹង​ចាប់​បើក​នៅក្នុង​សប្តាហ៍​នេះ​នៅ​ទីក្រុង​ឡុង​ដ៍​ក្នុង​គោលបំណង​ជំរុញ​ដល់​ភ្ញៀវទេសចរ​ដោះ​សម្លៀកបំពាក់​របស់​ពូកគេ និង​គយគន់​ទេសភាព​ទីក្រុង​។​

​    ​ភោជនីយដ្ឋាន​នៅលើ​ដំបូល​កំពស់ ១៨ ម៉ែត្រ​មួយ​នេះ ដែល​ស្ថិតនៅក្នុង​តំបន់ Parliament Square មាន​ទេសភាព​ស្រស់ស្អាត​ទាក់ទាញ​ជាច្រើន​របស់​ទីក្រុង​ឡុង​ដ៍ ដោយ​រួមទាំង​នាឡិកា Big Ben កន្ត្រក​យោង London Eye និង​វិហារ Westminster Abbey​។​

​    ​ភ្ញៀវទេសចរ​អាច​ដេក​អាំង​ថ្ងៃ​បាន​ខណៈ​រលក​កម្តៅ​នឹង​កើតឡើង​នៅ​ទីក្រុង​ឡុង​ដ៍​នៅ​សប្តាហ៍​ក្រោយ ស្របពេល​ពួកគេ​ក៏​អាច​ផឹក​ភេសជ្ជៈ​ដ៏​ត្រជាក់ចិត្ត​នៅលើ​ដំបូល​វាយ​រហាល​ស្ថាន​នេះ​។​

​    ​លើសពីនេះ​ទៀត ភ្ញៀវទេសចរ​ក៏​អាចធ្វើ​លំ​ហាត់ប្រាណ​ស្រា​តន​នោ​លគក​ជាមួយ​ការ​វាយ​ប៉េង​ប៉ុង ឬក៏​លោត​ចុះឡើង​នៅលើ​ឧបករណ៍ Trampoline​។

​     ភោជនីយដ្ឋាន​នៅ​ដំបូល​នេះ​គឺ​រៀបចំឡើង​ដោយ NOW TV ហើយ​នាយក​គ្រប់គ្រង​លោក Gidon Katz បាន​និយាយថា "​ក្នុងនាម​ជា​ប្រទេសមួយ វា​ហាក់ដូច យើង​កំពុង​ចៀសវាង​ការចងភ្ជាប់​ជីវិត​របស់​យើង​។ យើង​នឹង​បន្ត​ផ្តាច់​ចេញពី​ទម្លាប់​ប្រពៃណី​។ ដំបូង​ការ​ស្លៀក​ជិត​ខ្លួន ហើយ​ឥឡូវ​ដល់​ការ​សោះ​សម្លៀកបំពាក់​វិញ​ម្តង​"៕

ប្រភព៖ DailyMail

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់