adverise with khmeread Unnamed

រថយន្តបុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នា​ក់នៅ​អង្គស្នួល​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​កើតឡើង​នា​ថ្ងៃទី​១២ ​សីហា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង២ ​និង​១០​នាទី​ចំណុច​មុខ​ភូមិបែក​ចាន ឃុំ​បែក​ចាន ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ផ្លូវជាតិ​លេខ​៤ បណ្ដាល​ឱ្យស្លាប់​១​នាក់​ប្រុស នៅ​កន្លែងកើតហេតុ ខូចខាត​ម៉ូតូ​១​គ្រឿង។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក XR ពណ៌​ក្រហម ពាក់​ស្លាកលេខ​ភ្នំពេញ ​1CN-1062​ បើកបរ​ដោយ​ឈ្មោះ​​ ចាន់ និ​ត ភេទប្រុស អាយុ២៤ឆ្នាំ​ នៅ​​ភូមិ​ព្រែកក្តី ឃុំជង្រុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ មុខរបរជាងភ្លើង ​ម៉ូតូ​គ្មាន​កញ្ចក់​និង​គ្មាន មួកសុវត្ថិភាព ដែល​បើក​ពី​ទិសខាងកើត​ទៅ លិច​(​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​)។​

    លុះដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​០១​គ្រឿង​មិន​ស្គាល់​ម៉ាក​ប្រភេទ​រថយន្ត​ធំ ​(​បើក​រត់គេច​បាត់​) ដែល​បើក​ពី​លិចទៅ​កើត (​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ​)​ ក្នុងទិសដៅ​បញ្ច្រាស់​គ្នា បណ្ដាល​ឱ្យ​ដួល​អូស ប្រហែល​៦០​ម៉ែត្រ​ស្លាប់​តែម្តង។​

    ចំពោះ​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​​ តាម​ការសន្និដ្ឋាន ករណីនេះ​បណ្ដាលមកពី​ម៉ូតូ បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន មិន​ប្រកាន់​ស្តាំ​។​ ​រថយន្ត​បាន​បើក​ក្នុង​ល្បឿន​លឿន​នៅ​ពេលយប់​ស្ងាត់​។​

    ក្រោយពេល​កើតហេតុ​កម្លាំង​ជំនា​ញន​បាន​វាស់វែង ​និង​យក​មធ្យោបាយ​ដែល​ពាក់​ព័ន្ធ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់