adverise with khmeread 14009959 274310596283394 1485691704 n

ចាប់ចោរ​លួច​លុយ​ម្នាក់​នៅ​ក្រុងព្រះសីហនុ​

    ព្រះសីហនុ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​ក្នុងករណី​អំពើ​លួច​លុយ​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​​ និង​៣០​នាទី​យប់ នៅ​ចំណុច​ក្រុមទី​១០ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​។​

    ប៉ូលិស​និ​យ​យ​ថា មុខសញ្ញា​ឈ្មោះ ពុធ​ សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​ក្រោយ​សាលា​អន្តរទ្វីប សង្កាត់​៤ ក្រុង​-​ខេត្តព្រះសីហនុ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ដួង ​នឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​មុខរបរ​លក់ដូរ ស្នាក់នៅ​កន្លែងកើតហេតុ​។​ សម្ភារៈ​បាត់​លុយ​អាមេរិក​ចំនួន​៣៦០​ដុល្លារ​លុយ​ខ្មែរ​៩០០ ០០០​រៀល និង​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់