adverise with khmeread 1

បញ្ជូនជនសង្ស័យ១០នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

    ភ្នំពេញ ៖ ជនសង្ស័យ​១០​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវបាន​បញ្ជូនទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​៤​មករា​ឆ្នាំ​២០១៦ បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​បើក​ប្រតិបត្តិការ ចុះបង្ក្រាប​ជាក់ស្តែង​ជន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅ​ចំណុច​ភូមិ​ភ្នា​ត និង​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួន​កាលពី​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៥​។​
   មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​១០​នាក់​(​ស្រី​២​នាក់​)​រួមមាន​៖
១-​ឈ្មោះ​កៅ សុធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះ​លេខ​២៨៣ ផ្លូវលំ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ កម្មករ ២- យូ ចិន្តា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ រត់​ម៉ូតូ​ឌុប ៣- រុម ភារ​ម្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ ជាង​ម៉ា​ស៊ី​ន ៤-​ស្វាយ ស៊ី​នួន ភេទ​ស្រី អាយុ​៥៩​ឆ្នាំ បច្ចុប្បន្ន​ស្នាក់ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ នៅផ្ទះ ៥-​រឿង សត្យា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ បើកឡាន ៦-​ហែម សុផល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន​ស្នាក់ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ រើស​អេតចាយ ៧- វ៉ា​ច់ ដាលីន ភេទ​ស្រី អាយុ​២៩​ឆ្នាំ បច្ចុប្បន្ន​ស្នាក់ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ កម្ម​ការី​រោងចក្រ ៨-​សួន សាន់​ដេ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ ជាង​ជុស​ជុល​ទូរ​សព្ទ័ ៩-​សុខ ចំរុង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ រើស​អេតចាយ​និង​១០-​ឈៀង វង្ស​រិទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់ ភូមិ​បឹងទំពុន សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ កម្មករ​រោងចក្រ​។​
   មន្ត្រី​អាវុធហត្ថ​បន្តថា វត្ថុតាង ដកហូត​រួមមាន ៖​ក្រាម​ពណ៌​ស​ថ្លា ០៣​កញ្ចប់​,​ដប​ជក់​០៤,​ដែកកេះ​០៩,​ទូរ​សព្ទ័ ០២​គ្រឿង​,​ថង់​ច្រក​មួយចំនួន​,​នាឡិការ​០២​។​
 បន្ទាប់ពី​កសាង​សំណុំរឿង​រួច ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត ។​
     គួរ​បញ្ជាក់ថា ឆ្នាំ​២០១៥​កន្លងទៅនេះ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក និង ប្រើប្រាស់​គ្រឿងញៀន​បាន​៥​ករណី​ស្មើនឹង ១៨៥​លើក​ឃាត់ខ្លួន​មនុស្ស​៦៦៩​នាក់​(​ស្រី​៧៩​នាក់​)  និង​ដកហូត​វត្ថុតាង​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ៕​

adverise with khmeread

មតិយោបល់