adverise with khmeread 14018049 274318872949233 710591446 n

ពូកែ​ខាង​ប្រើ​ហិង្សា​ជាប់​ខ្នោះ​ប៉េអឹម​

    បន្ទាយមានជ័យ ​៖ យោងតាម​ពាក្យបណ្ដឹង​លេខ​១៥ ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ របស់​ជនរងគ្រោះ​ឈ្មោះ រ៉េត សង់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អូរជ្រៅ ឃុំ​គូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ ជនរងគ្រោះ បាន​ប្ដឹង​ចោទប្រកាន់​លើ​ឈ្មោះ​ ផៃ រិទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ពីបទ​ប្រើ​អំពើហិង្សា​។​

    ក្រោយពី​បានទទួល​ពាក្យបណ្ដឹង​រួច កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចំនួន​៤​នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក គុណ ណាវ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផៃ រិទ្ធី មុខរបរ កម្មករ​ធ្វើ​នំ​បុ័ង នៅ​ចំណុច​សិប្បកម្ម​ធ្វើ​នំបុ័​ង ស្ថិតក្នុង​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ រួច​បញ្ជូនមក​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​។​

    ជនសង្ស័យ​ឈ្មោះ ​ផៃ វុទ្ធី បាន​ឆ្លើយថា នៅវេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ ក្រោយពី​សម្រាក​ពី​ការងារ​ឈ្មោះ រ៉េត សង់ ដើរ​កាន់​ចានបាយ​ដើម្បី​ហូប ពេលនោះ​ខ្លួន ​(​ផៃ រិទ្ធី​) ​និង​មិត្តភក្តិ​ធ្វើការ​ជាមួយគ្នា​ផ្សេងទៀត​កំពុង​អង្គុយ​ផឹកស្រា​នៅ​ទី​នោះដែរ​។​

    បន្ទាប់​មកហើយ​ក៏បាន​ហៅ​ឈ្មោះ ​រ៉េត សង់ មក​ផឹកស្រា​ជាមួយ ហើយ​បាន​សួរនាំ​គ្នា​លេង​ចុះឡើង​ក៏​កើតជា​ជម្លោះ​ពាក្យសំដី រហូតដល់​វាយ​ទៅលើ​ឈ្មោះ ​រ៉េត សង់ បណ្ដាលឱ្យ​រងរបួស​លើ​ផ្ទៃមុខ​ពិតប្រាកដ​មែន​។

    លោក​វរ​:​សេនីយ៍​ត្រី ព្រហ្ម ថេ​ង បានឱ្យដឹង​ទៀតថា ដោយបាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​និង​សំអាង​លើ​ស្នាមរបួស​របស់​ជនរ​ង​គ្រោះ​ផង​នោះ កម្លាំង​ការ​យា​ល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់