adverise with khmeread Unnamed

ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវបាន​ប៉េអឹម​វ៉ៃខ្នោះ​

    បន្ទាយមានជ័យ ៖ មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​ស្នាក់ការ​សន្តិសុខ ​៥៦៨ នៃ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចំនួន​៥​នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សរ សុភ​ក្ត្រា មេញ្ជា​ការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ ​៥៦៨បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ករណី​ប្រើប្រាស់ ចែកចាយ និង​ជួញដូរ​គ្រឿងញៀន ដោយខុសច្បាប់។​

    ប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នា​វេលា​ម៉ោង​១៦ ​និង​០០​នាទី ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងក្រោយ​កា​ស៊ី​ណូ​ឡាក់​គីស្ថិតនៅ​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    វត្ថុតាង​ដកហូត គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១២​ថង់​តូច​ និង​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​ (​ជនសង្ស័យ​ទាំង​៣​នាក់​មាន​គ្រឿងញៀន​នៅក្នុងខ្លួន​រៀងៗ​ខ្លួន​)​។ ​ហើយ​បាន​បញ្ជូនមក​បញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។​

    លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កង​រា​អាវុធហត្ថ​ខេត្ត ទទួល​លើ​ការងារ​បទល្មើស​គ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ​១-ឡេង ប៊ុនធឿន (​ហៅ​តយ​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត​, ២-​ឈ្មោះ នឿន ខូច ភេទ​ប្រុសអាយុ​១៧​ឆ្នាំ រស់នៅ​មណ្ឌល​៨ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ និង​៣-​ឈ្មោះ ម៉ិច ប៉ុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត​។​

    លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង បានឱ្យដឹង​ទៀតថា ក្រោយពី​សមត្ថកិច្ច​សួរចម្លើយ​រួច ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថាពួកគេ​ពិតជា​បាន​ទិញ​គ្រឿងញៀន​យកមកប្រើ​ប្រាស់​ផង​និង​ចែកចាយ លក់​បន្ត​ពិតប្រាកដ​មែន​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់