adverise with khmeread 1

រថយន្ត​ដាច់​កង់​ក្រឡាប់​ធ្លាក់​ប្រឡាយ​ស្លាប់​ម្នាក់ របួស​ម្នាក់​

    បន្ទាយមានជ័យ ៖ យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រុក បានឱ្យដឹងថា នៅវេលា​ម៉ោង៧ និង៤០​នាទី ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើងលើ​ផ្លូវលំ​ត្រង់ចំណុច​កោះ​រលួស​ស្ថិត​ក្នុងភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​បណ្តាលឱ្យ​ស្លាប់​ម្នាក់ និងរបួស​ម្នាក់​។​

    លោក​វរ​:​សេនីយ៍​ត្រី ស៊ិន ដៀប មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រុក បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​រថយន្ត​ម៉ាក​ទី​តាន់​ពណ៌ខៀវ​ពាក់​ស្លាក​លេខ ក៥៤១១​ភ​.​ព​៣  បើកបរ​ដោយ​ឈ្មោះ​ ឌី ប៊ូ​ត​រិ​ន ភេទ​ប្រុស អាយុ​២៩ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឈើទាល ឃុំ​សំបូរ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​

    គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​ស្លាប់ម្នាក់ ឈ្មោះ​ ខេ គី ភេទ​ស្រី អាយុ​៣៤ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជ្រូក ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពុងធំ និង​រងរបួសម្នាក់ ឈ្មោះ ភិន ហាក់ ភេទ​ស្រី អាយុ១៦​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​របួសធ្ងន់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក​។​

    លោក​វរ​:​សេនីយ៍​ត្រី ស៊ិន ដៀប បានឱ្យដឹង​ទៀតថា រថយន្ត​ដែល​គ្រោះថ្នាក់នេះ​ គឺជារថយន្ត​របស់​ក្រុមហ៊ុន​ធ្វើ​ប្រឡាយ​ស្ពាន​ស្រែង​សំរាប់​ដឹក​កម្មករ​ដាំ​ស្មៅ មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ដាច់​កង់​មុខ​ខាងឆ្វេង​បណ្ដាលឱ្យ​ទាញ​ចង្កូត​ក្រឡាប់​ធ្លាក់​ប្រឡាយ​ដោយ​ខ្លួនឯង​។​

    លោ​វរៈ​សេនីយ៍​ត្រី ស៊ិន ដៀប បានឱ្យដឹង​ទៀតថា ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​។ ចំណែក​រថយន្ត​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ភ្នំស្រុក រងចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់