adverise with khmeread Unnamed %285%29

បញ្ជូន​ជនជាប់ចោទ​៣​នាក់​ទៅ​ញាត់​គុក​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពង់ចាម ៖ លោក ខៀវ សន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ​៤៧១ លេខ​៤៧២ និង​លេខ​៤៧៣ ចុះ​ថ្ងៃទី​១២ ខែសីហា ​ឆ្នាំ​២០១៦ សម្រេច​ឱ្យឃុំខ្លួន​ជនជាប់ចោទ​ចំនួន​៣​នាក់​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី ហើយ​បានបញ្ជូនទៅ​ញាត់​គុក​នា​ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​១.​ឈ្មោះ វ៉ា ពេជ្រ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​​ខ្វាវ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម,​ ២.​ឈ្មោះ ហួ សង្ហា ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ​និង​៣.​ឈ្មោះ មាស ឧស្ម័ន ភេទប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ខ្វាវ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៨​កម្លាំង​របស់​​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​ស្រុក​កំពង់សៀម​ ​និង​កម្លាំង​អធិការដ្ឋាន​ស្រុក​ព្រៃឈរ បាន​ប្រើប្រាស់​ជំនាញ ចុះបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន​០១​ករណី នៅ​ចំណុច​ភូមិ​ខ្វាវ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។ រឹបអូស​វត្ថុតាង​បានរួម​មាន​៖ ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​០៤​កញ្ចប់ ​(​តូច​៣​កញ្ចប់​ធំ​០១​កញ្ចប់​),​ ទូរស័ព្ទដៃ​០១​គ្រឿងប្រាក់​ញុះញង់​៥​ម៉ឺ​ន​រៀល។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ទាំង​០៣​នាក់ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​ ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា​៤០​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕​

adverise with khmeread

មតិយោបល់