adverise with khmeread Unnamed %283%29

កម្លាំង​អាវុធហត្ថ​ចុះបង្ក្រាប​ទីតាំង​ទទួលចោរកម្ម​ផង​ និង​ករណី​ប្រើប្រាស់​គ្រឿងញៀន​ផង

    ភ្នំពេញ ៖ កម្លាំង​ជំនាញ​នៃ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម និង​ករណី​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​។​

    ប្រតិបត្តិ​ការបង្ក្រាប​ខាងលើ​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន ក្នុងនោះ​បានធ្វើ​ការឃាត់​ម្ចាស់ផ្ទះ​ដែល​ទទួលផល​ចោរកម្ម ឈ្មោះ ទុ លាស់​មីន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​គ្រឿងញៀន​ចំនួន​០៥​នាក់ ក្នុងនោះ​មាន​៖ ១-​ ឈ្មោះ យ៉ា រ៉ាវី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ​, ២-​ឈ្មោះ សា រូ​ហ្វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ​, ៣-​ឈ្មោះ​ អ៊ិន សា​រ៉ាវី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ​, ៤-​ឈ្មោះ យូ សុះ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ​ និង​៥-​ឈ្មោះ ជឿន ម៉ក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់