Putins secret weapon 537177

អាវុធ​សម្ងាត់​របស់​រុស្ស៊ី​ជិត​ផលិត​រួច ហើយ​វា​ពិតជា​ពិសេស​សឹង​មិន​នឹកស្មាន​ដល់​

    ​មេដឹកនាំ​រុស្ស៊ី​បាន​កំពុង​ធ្វើ​គម្រោងការ​សម្ងាត់​មួយ ដើម្បី​បង្កើត​កង​យន្តហោះ​ដើរ​ដោយ​នុយក្លេអ៊ែរ​លឿន​ជាង​សំឡេង ដើម្បី​ជំរុញ​កងទ័ព​របស់គាត់​ក្នុង​ការបន្ត​ប្រឆាំងនឹង​ណា​តូ​នៅ​អឺរ៉ុប​ភាគ​ខាងកើត​។​

​    ​មហាអំណាច​កំពូល​របស់​សកលលោក​រួមមាន អាមេរិក ចិន និង​រុស្ស៊ី បាន​កំពុង​ជះ​លុយ​សន្ធឹកសន្ធាប់​ក្នុងការ​បង្កើត​យន្តហោះ​លឿន​ជាង​សំឡេង ដោយ​អួតថា​មាន​សមត្ថភាព​អាច​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នៅលើ​ផែនដី​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​

​    ​យ៉ាងណាមិញ ពូ​ទីន​បានធ្វើការ​សាកល្បង​យន្តហោះ​ទំនើប​ដំបូង​របស់​រុស្ស៊ី​កាលពី​ឆ្នាំទៅ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​មី​ស៊ី​ល​សម្ងាត់ 4202 កំពូល​របស់​រុស្ស៊ី​។​

​    ​ប៉ុន្ដែ​ឥឡូវនេះ​អាវុធ​ទំនើប​ផុត​លេខ​របស់លោក​ចុងក្រោយបង្អស់​ត្រូវបាន​គេ​ជឿថា​ជា យន្តហោះ Yu-74 ដែល​គេ​រាយការណ៍​ថា​ជិត​ប្រើប្រាស់​បាន​ហើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Fort Russia របស់​រុស្ស៊ី​។​

​    ​ការ​បង្ហើប​ដំណឹង​នេះ​គឺធ្វើឡើង​ខណៈដែល​វិបត្តិ​នៅ​តំបន់​គ្រី​មេ​ជិត​ផ្ទុះ​ចេញ​ជា​សង្គ្រាម ជាមួយ​អង្គការ​ណា​តូ​កំពុង​បន្ត​ដាក់ពង្រាយ​ទ័ព​មកកាន់​តំបន់​បាល់​ទិ​ក​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​របស់​រុស្ស៊ី​។ 

​    ​ដូច​ការចេញផ្សាយ​លើក​មុន បង្ហាញ​ពី​វីដេអូ​មួយ​ដឹក​កងទ័ព​និង​រថក្រោះ​នៅលើ​រថភ្លើង​ឆ្ពោះទៅរក​ទីក្រុង Kerch តំបន់​ក្រី​មេ ពី​ទីក្រុង Krasnodar ប្រទេស​រុស្ស៊ី​ទៅ​។​

​    ​គេ​គិតថា​យន្តហោះ Yu-74 របស់​រុស្ស៊ី​អាច​នឹងចូលរួម​ក្នុង​យោធា​របស់​ពូ​ទីន​ផងដែរ​។​

​    ​យន្តហោះ​សម្ងាត់​នេះ​អាចធ្វើ​ដំណើរ​ក្នុង​រយៈ​ល្បឿន ១២.៣៥៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មានន័យថា​វា​អាចធ្វើ​ដំណើរ​ពី​ទីក្រុង​ម៉ូស្គូ ទៅ​ទីក្រុង​ឡុង​ដ៏​ត្រឹមតែ ១៣ នាទី​ប៉ុណ្ណោះ​។​

​    ​របាយការណ៍​នោះ​ផងដែរ​បានឱ្យដឹងថា​យន្តហោះ​នេះ​បំពាក់​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ឈ្មោះថា RS-28 Sarmat យ៉ាងណាមិញ​លក្ខណៈសម្បត្តិ​របស់​គ្រាប់​នៅតែ​ជា​ការណ៍​សម្ងាត់​៕

ប្រភព៖ dailystar

មតិយោបល់