adverise with khmeread 1

ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​! គ្រឿងផ្សំ​ទាំងនេះ​ដើរតួ​ជា​ឱសថ​ព្យាបាល​ជំងឺ​រលាក​ច្រមុះ និង​រលាក​បំពង់ក

    ​ដល់​រដូវភ្លៀង​ជាធម្មតា​អ្នក​តែង​កើត​ផ្ដាសាយ និង​គ្រុន​ជាដើម​ជាហេតុ​នាំឱ្យមាន​បញ្ហា​ច្រមុះ​ដូចជា​រលាក​ច្រមុះ តឹង​ចម្រុះ ឬ​ឈឺបំពង់ក ។​ល​។ ពិតណាស់ មាន​រូបមន្ត​បែប​ធម្មជាតិ​សម្ងាត់​មួយ​ដែល​ជួយ​អ្នក​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​ទាំងនេះ​បាន ជាពិសេស​បញ្ហា​រលាក​ច្រមុះ និង​រលាក​បំពង់ក​។ 

​    ​គ្រឿងផ្សំ​៖
​    ​- ម្សៅ​រមៀត ១ ចឹប​
​    ​- ខ្ញី ១ 
​    ​- ម្ទេស​ហុយ ១-២ ចឹប​
​    ​- ក្រូចឆ្មា ១ គ្រាប់​
​    ​- ទឹក​ជីរអង្កាម ១ ដំណក់ (​មិន​ដាក់​កបាន​)

​    ​ចិតសំបកក្រូចឆ្មាចេញ បន្ទាប់កិន​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា ហើយ​ដាក់ចូល​ក្នុង​ទឹក​ក្ដៅ​មួយ​កែវ​ពិសា​ដូច​ទឹកតែ​អ៊ីចឹង​។ ពិសា​ជាប្រចាំ​រហូត​ទាល់តែ​ជាសះស្បើយ​៕

adverise with khmeread
ប្រភព៖ healthybodyandtips

មតិយោបល់