adverise with khmeread 1

ក្រុម Mönchengladbach ទិញ​បាន​កីឡាករ Jonas Hofmann ពី​ក្រុម Dortmund

ក្លឹប​បាល់ទាត់ Borussia Mönchengladbach បាន​ទិញ​កីឡាករ Jonas Hofmann ពី​គូ​ប្រជែង​របស់ខ្លួន Borussia Dortmund ខណៈដែលខ្សែបម្រើ​ស្លាប​រូបនេះកំពុង​សម្លឹង​រក​ពេលវេលា​បន្ថែម​នៅលើ​ទីលាន​។​

​កីឡាករ​វ័យ ២៣ ឆ្នាំ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះបាន​ផ្ទេរ​ពី​ក្រុម Dortmund ក្នុងតម្លៃ ៨,៧ លាន​ដុល្លា និង​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុម Mönchengladbach រហូតដល់​រដូវ​កាល ២០១៩/២០ ទៀតផង​។​

​កីឡាករ Hofmann ធ្លាប់​លេង​ឲ្យ​ក្រុម Mainz កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​ខ្ចី​ជើង ហើយ​រូបគេ​បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម Dortmund បាន​ប្រាំពីរ​ប្រកួត​ក្នុង​រដូវ​កាល​នេះ ដោយ​រកបាន​មួយ​គ្រាប់​។ រូបគេ​ក៏បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​អាយុ​ក្រោម ២១ ឆ្នាំ និង​ស៊ុត​បញ្ចូល​ទី​បាន​ប្រាំ​គ្រាប់​ដែរ​៕

 

adverise with khmeread
ប្រភព៖ ឌីដាប់បលយូ

មតិយោបល់