Untitled 1

ពិ​សាវា​តែមួយ​កែវ ជួយ​បណ្តេញ​ជាតិពុល និង​សម្អាត​តម្រងនោម

    ​អស់កម្លាំង ឆ្លង​មេរោគ ឬក៏​ផ្ដាសាយ គឺជា​រោគសញ្ញា​ភាគច្រើន បង្ហាញថា​រាងកាយ​របស់​អ្នក​ពោរពេញ​ទៅដោយ​ជាតិពុល​។ ក្នុងករណីនេះ​មាន​វិធី​បែប​ធម្មជាតិ​ដើម្បី​បណ្ដេញ​ជាតិពុល​ចេញពី​រាងកាយ​របស់​អ្នក និង​ជួយ​ស្ដារ​សុខភាព​របស់​អ្នក​មកវិញ​។​

​    ​ជាមួយ​វិធី​នេះ លោកអ្នក​មិនគួរ​ប្រើ​ថ្នាំពេទ្យ​ទេ ព្រោះ​វា​មាន​ប្រសិទ្ធភាព​ជាង​ថ្នាំពេទ្យ និង​ពុំមាន​ផលប៉ះពាល់​សុខភាព​ទេ​។ 

​    ​ទឹក​មួយ​កែវ​នេះ​មិន​ត្រឹមតែ​បណ្ដេញ​ជាតិពុល​ចេញពី​រាងកាយ​និង​សម្អាត​តម្រងនោម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​អាចជួយ​ដល់​ការរំលាយ​អាហារ និង​ជំរុញ​ថាមពល​ផងដែរ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ខ្ញី ១ ដុំ កិន​ឱ្យ​ម៉ដ្ឋ​យក ៣ ស្លាបព្រា​កាហ្វេ​
​    ​- ក្រូចឆ្មា ១ គ្រាប់​
​    ​- ផ្លែ​ប៉ោម ៤ ផ្លែ​
​    ​- ទឹក​មួយ​កែវ​

​    ​ចិត​សំបក​ក្រូចឆ្មា​ចេញ បន្ទាប់មក​យក​គ្រឿងផ្សំ​ទាំងអស់​ដាក់ចូល​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក កិន​បញ្ចូល​គ្នា​។ ពេលវេលា​ល្អ​បំផុត​សម្រាប់​ពិសា​គឺ​ពេលព្រឹក មុន​ទទួលទាន​អាហារ​។ ផ្សំ​ហើយ​ពិ​សាវា​ឱ្យអស់ បន្ទាប់មក មុនពេល​ទទួលទាន​អាហារ ៣០ នាទី លោក​អ្នកមាន​អារម្មណ៍​ហាក់ដូចជា​ជាតិពុល​កំពុង​ចេញពី​រាងកាយ ហើយ​កម្លាំង​មិនដឹង​ជា​រត់​មកពីណា​។​

​    ​យូរៗ​ម្តង លោកអ្នក​គួរ​ពិ​សាវា​ដើម្បី​បណ្តេញ​ជាតិពុល និង​ថែទាំ​តម្រងនោម​ឱ្យមាន​សុខភាព​ល្អ​

ប្រភព៖ healthylifebase

អ្នកនឹងចូលចិត្ត

មតិយោបល់