1

សា​យ៉​ផ្លែ​បឺ​រ​ដុត អាហារ​ឆ្ងាញ់​លេខ ១ ជំនួយ​ដល់​សុខភាព​

    ​តើ​អ្នក​ចូលចិត្ត "​សា​យ៉​ផ្លែ​បឺ​រ​ដុត​" ដែល​ជួយ​ដល់​សុខភាព​ប្រភេទ​នេះដែរ​ទេ​? សាក​ភ្លក្ស​អាហារ​សុខភាព​នេះ ធានា​ប្លែក​មាត់ ហើយ​លក្ខណៈពិសេស​គឺថា វា​ជា​ប្រភេទ​អាហារ​ដុត​ប្លែក​។ 

​    ​* គ្រឿងផ្សំ​
​    ​- ផ្លឺ​បឺ​រ ៣ ផ្លែ​ល្មម ហាន់​ជា​កង់ៗ​
​    ​- ខ្ទឹមបារាំង​ក្រហម ហាន់​កន្លះ​ចានចង្កឹះ​
​    ​- ប៉េង​បោះ​ហាល​ក្រៀម ហាន់​ជា​កង់ៗ កន្លះ​ចានចង្កឹះ​
​    ​- ជីរវ៉ាន់ស៊ុយ​មួយ​ក្បង់​ដៃ​
​    ​- អំបិល​កន្លះ​ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា មួយ​ចំហៀង​
​    ​- សំបក​គាវ (​ធ្វើ​ពី​ម្សៅ​មី​និង​ពង​ទា​) ៨ ទៅ ១០ បន្ទះ​

​    ​* វិធី​ធ្វើ​
​    ​- បើកភ្លើង​ចង្ក្រាន​អគ្គីសនី​ឱ្យ​ក្តៅ ៣៥០ អង្សា​។​
​    ​- លាយ​ផ្លែ​បឺ​រ ខ្ទឹមបារាំង ប៉េងប៉ោះ​ក្រៀម ជីរវ៉ាន់ស៊ុយ អំបិល និង​ក្រូចឆ្មា​ច្របល់​ចូលក្នុង​ចាន​មួយ​។ 
​    ​- ចាប់ផ្តើម​បត់​គ្រឿងផ្សំ​ចូលក្នុង​សំបក​គាវ​។ សំបក​គាវ​មួយ​ត្រូវ​ដួស​គ្រឿងផ្សំ​ដាក់ ២ ស្លាបព្រា​បាយ​។ របៀប​បត់​អាច​មើល​វីដេអូ​។ 
​    ​- បន្ទាប់មក​លើក​សា​យ៉​នេះ​ដាក់​ក្នុង​ថាស ហើយ​ដាក់​វា​ដុត​ក្នុង​ម៉ាស៊ីន ៣០ ទៅ ៤០ នាទី​។ 
​    ​- លើក​សា​យ៉​ចេញពី​ម៉ាស៊ីន និង​ត្រៀម​ទឹកជ្រលក់​ផ្អែមៗ ដែលជា​ចំណង់​ចំណូលចិត្ត​របស់លោក​អ្នក​ជាការ​ស្រេច​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់