សណ្ឋាគារធំបំផុតរបស់ពិភពលោក ដែលមានបន្ទប់ប្រណិតដល់ទៅ ១០.០០០ បន្ទប់នេះ អាចនឹងបើកសម្ភោធជាផ្លូវការនៅទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត នៅដើមឆ្នាំក្រោយនេះ។
សណ្ឋាគារឈ្មោះ Abraj Kudai នេះមានបន្ទប់មហាប្រណីតសម្រាប់អ្នកធ្វើធម្មយាត្រាសម្បូរទ្រព្យស្តុកស្តម្ភ ជាពិសេសគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត មានហាងទំនើបៗ មានភោជនីយដ្ឋានច្រើនកន្លែង និង សាលដ៏ធំល្វឹងល្វើយ។ ខាងក្រោមនេះគឺជាស្ថិតិបន្ថែមអំពីអគារដ៏ធំអស្ចារ្យនេះ។
- បន្ទប់ចំនួន ១០.០០០
- មានប៉មខ្ពស់ចំនួន ១២ ក្នុងនោះ ១០ គឺលំដាប់ផ្កាយ ៤ និង ២ ទៀតលំដាប់ផ្កាយ ៥
- ប៉មធំបំផុតគឺមាន ៤៥ ជាន់ និងទាបបំផុតគឺមាន ៣០ ជាន់
- ៥ ជាន់គឺទុកទំនេរសម្រាប់គ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត
- កន្លែងចុះឧទ្ធម្ភាគចក្រ ៤
- ភោជនីយដ្ឋានចំនួន ៧០ កន្លែង
- សណ្ឋាគារទាំងមូលចំណាយសាងសង់អស់ ៣,៥ ពាន់លានដុល្លារ
- ទីតាំងអគារមានផ្ទៃក្រឡា ៦៤.០០០ ម៉ែត្រការ៉េ
- គ្រប់ជាន់ទាំងអស់បូកចូលគ្នាមានផ្ទៃក្រឡា ១.៤០០.០០០ ម៉ែត្រការ៉េ
- ឆ្នាំដែលអាចបើកដំណើរការគឺ ២០១៧ ឬយ៉ាងយូរអាចពន្យាដល់ឆ្នាំ ២០១៨
- អ្នកធ្វើធម្មយាត្រាមកកាន់ទីក្រុង Mecca ក្នុងមួយឆ្នាំសម្រាប់ពិធីបុណ្យ Hajj គឺមានចំនួន ២.០០០.០០០នាក់
- អ្នកទេសចរដែលមកលេងទីក្រុង Mecca ក្នុងមួយឆ្នាំគឺ ២០ លាននាក់៕
