ការចំណាយផ្ទេរកីឡាករនៅក្របខ័ណ្ឌ Premier League កាន់តែផ្តេសផ្តាសទៅៗហើយ។ Manchester United បានចំណាយ ៨៩ លានផោនសម្រាប់ Paul Pogba នៅខែនេះ (គឺបួនឆ្នាំបន្ទាប់ពីពួកគេឱ្យគាត់ចាកចេញទៅ Juventus ដោយគ្មានតម្លៃខ្លួន) ដោយធ្វើឱ្យពួកគេចំណាយក្នុងការទិញកីឡាកររដូវកាលនេះរហូតដល់ទៅ ១៥៧,២៥ លានផោន។ បើរួមបញ្ចូលជាមួយការចំណាយរបស់គូប្រជែងខ្លួន គឺ Man City (១៦៥,៥៨លានផោន) គឺមានចំនួនដល់ទៅ ៣២២,៨៣ លានផោន (ឬ ៤១៨,៧៩ លានដុល្លារ) ច្រើនជាង GDP (ផលិតផលក្នុងស្រុកសរុប) របស់ប្រទេសចំនួន ៦ នៅលើពិភពលោកទៅទៀត ហើយចំនួននេះគឺតិចជាងប្រទេស ១៤ ទៀតតែក្នុងគម្លាតមួយមិនធំប៉ុន្មានទេ។
ខាងក្រោមនេះជា GDP របស់ប្រទេសនិងដែនដីចំនួន ២០ ដែលទាបជាងគេបំផុតលើពិភពលោក៖
១. ប្រទេស Tuvalu មាន GDP ៣៨ លានដុល្លារ
២. ប្រទេស Kiribati ១៦៧ លានដុល្លារ
៣. ប្រទេស Marshall Islands មាន GDP ១៨៧ លានដុល្លារ
៤. ប្រទេស Palau មាន GDP ២៥១ លានដុល្លារ
៥. ប្រទេស Federated States of Micronesia មាន GDP ៣១៨ លានដុល្លារ
៦. ប្រទេស São Tomé and Príncipe មាន GDP ៣៣៧ លានដុល្លារ
៧. ប្រទេស Tonga មាន GDP ៤៣៤ លានដុល្លារ
៨. ប្រទេស Dominica មាន GDP ៥២៥ លានដុល្លារ
៩. ប្រទេស Comoros មាន GDP ៦២៤ លានដុល្លារ
១០. ប្រទេស Saint Vincent and the Grenadines មាន GDP ៧២៩ លានដុល្លារ
១១. ប្រទេស Samoa មាន GDP ៨០០ លានដុល្លារ
១២. ប្រទេស Vanuatu មាន GDP ៨១៥ លានដុល្លារ
១៣. ប្រទេស Saint Kitts and Nevis មាន GDP ៨៥២ លានដុល្លារ
១៤. ដែនដី Grenada មាន GDP ៨៨៤ លានដុល្លារ
១៥. ប្រទេស The Gambia មាន GDP ៨៥១ លានដុល្លារ
១៦. ប្រទេស Solomon Islands មាន GDP ១,១៦ ពាន់លានដុល្លារ
១៧. ប្រទេស Guinea-Bissau មាន GDP ១,២១ ពាន់លានដុល្លារ
១៨. ប្រទេស Antigua and Barbuda មាន GDP ១,២២ ពាន់លានដុល្លារ
១៩. ប្រទេស Saint Lucia មាន GDP ១,៤ ពាន់លានដុល្លារ
២០. ប្រទេស Timor-Leste មាន GDP ១,៤២ ពាន់លានដុល្លារ៕
