adverise with khmeread 1

បំបាត់​ស្នាម​ថ្នក់​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​ត្រឹម​រយៈពេល ១៥ នាទី តាម​វិធី​ដ៏​មាន​ប្រសិទ្ធភាព​នេះ​

    ​បើទោះជា​ស្នាម​ទាំងនេះ​មិន​បង្ក​គ្រោះថ្នាក់ ប៉ុន្ដែ​វា​អាចធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត និង​ពិបាក​នឹង​មើលមុខ​ខ្លួនឯង​។ 

​    ​រោគសញ្ញា​កើតមុន ស្នាម​ជាំ ខ្មៅ​ក្រោម​រង្វង់​ភ្នែក​... បណ្ដាលមកពី ស្ត្រេ​ស មាន​ផ្ទៃពោះ គេង​មិន​គ្រប់គ្រាន់ រលាក​ស្បែក អតុល្យភាព​អ័រម៉ូន ជំងឺ Addison និង​ការប៉ះពាល់​កម្ដៅ​ព្រះអាទិត្យ​ជាដើម​។​

​    ​ខាងក្រោម​គឺជា​វិធី​ដើម្បី​បំបាត់​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​ក្នុងពេល​ជា​មធ្យម ១៥ នាទី​៖

​    ​១. ល្ហុង​ទុំ​
​    ​យក​ល្ហុង​ទុំ​បិទ​លើ​ស្នាម​ខ្មៅ​លើ​មុខ​គ្រប់កន្លែង និង​ទុកចោល ២០ នាទី សឹម​លាង​ទឹក​ចេញ​។​

​    ​២. គ្រាប់​អាល់​ម៉ុង​
​    ​គ្រាប់​អាល់​ម៉ុង​គឺជា​របស់​ដ៏​ល្អ​បំផុត​សម្រាប់​ថែ​សម្រស់​ទូទៅ ប៉ុន្ដែ​វា​ដំណើរការ​តែ​លើ​ស្នាម​ខ្មៅ​ដុំៗ​ប៉ុណ្ណោះ​។ ត្រាំ​គ្រាប់​អាល់​ម៉ុង ១០ គ្រាប់​ក្នុង​ទឹក​មួយ​យប់ បន្ទាប់មក​ចិត​សំបក​ចេញ​នៅពេល​ព្រឹក​។ លាយ​វា​ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ និង​ម្សៅ​ឈើអែម​បន្តិចបន្តួច​។ លាប​លើ​មុខ​ទុកចោល ១ ម៉ោង បើ​ចង់​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​    ​៣. ទឹកដោះគោ​ជូរ​
​    ​វា​គឺជា​ផលិតផល​ឯកទេស​ខាង​បំបាត់​មុន សម្លាក និង​បញ្ហា​ស្បែក​មុខ​ផ្សេងៗ​ទៀត​។ ក្នុងករណីរ​កវា​អត់​មាន អ្នក​អាច​លាយ​វា​ដោយ​ប្រើ​យ៉ា​អួ​ស និង​ទឹកដោះ​ធម្មជាតិ លាប​ទុក​លើ​មុខ ១៥ សឹម​លាង​ទឹក​ចេញ​ជាការ​ស្រេច​។​

​    ​៤. បន្ទាល​កន្ទុយក្រពើ​
​    ​ឯកទេស​ខាង​បង្ការ​ជាតិពុល និង​រលាក​។ បន្ទាល​កន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ផងដែរ​។ លាប​វា​លើ​មុខ​ទុកចោល​កន្លះ​ម៉ោង បន្ទាប់មក​ចាំមើល​ខ្លួនឯង​ថា​តើ​ស្នាម​ខ្មៅ​នៅមាន​ទៀត​ឬក៏​អត់​។​

​    ​៥. ទឹកក្រូច​ឆ្មា ឬ​ទឹកក្រូច​ភ្លា​
​    ​ឯកទេស​ខាង​បំបាត់​ស្នាម​ខ្មៅ​លើ​មុខ បង្ការ​បាក់តេរី និង​ការ​រលាក វា​សម្បូរ​ទៅដោយ​វីតាមីន​ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង​ចែងចាំង​។ ជូត​វា​លើ​កន្លែង​ខ្មៅ ១៥ នាទី សឹម​លាង​ទឹក​ចេញ​៕

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់