adverise with khmeread Unnamed %281%29

បន្ទាប់ពី​ឈ្លោះ​ជាមួយ​ប្រពន្ធ ខឹង​ដើរ​ចេញពីផ្ទះ​ទៅ​ដេក​ឱ្យ​រថភ្លើង​កិន​ស្លាប់​

    ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នាក់​បន្ទាប់ពី​ឈ្លោះ​ជាមួយ​ប្រពន្ធ ខឹង​ដើរ​ចេញពីផ្ទះ​ទៅ​ដេក​ឱ្យ​រថភ្លើង​កិន​ស្លាប់​កាលពី វេលា​ម៉ោង១១ ​និង​១០​នាទី​យប់​ថ្ងៃទី១២ សីហា​ ឆ្នាំ២០១៦ នៅលើ​កំណាត់​ផ្លូវ​រថភ្លើង កំពត​-​ភ្នំពេញ ចំណុច​ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ប៉ាត សត្យា អាយុ២៩ឆ្នាំ មុខរបរ កម្មករ​លើក កា​តុង ស្នាក់នៅ​ផ្ទះជួល ភូមិ​កើតហេតុ មាន​ស្រុកកំណើត​ខេត្តតាកែវ​។​

    បន្ទាប់ពី​ប៉ូលិស​ចុះ​ពិនិត្យ​រួច​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់