Unnamed %284%29

រថយន្ត​ស្លាក​លេខ ខ​.​ម សង្ស័យ​អ្នកបើកបរ​ស្រវឹង បើក​បុក​ឡើង​គង​លើ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​

    ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត MONTERO ស្លាក​លេខ ខ​.​ម មួយគ្រឿង សង្ស័យអ្នកបើកបរ​ស្រវឹងស្រា បើក​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​២​កង់ ហើយ​រថយន្ត​បាន​ឡើង​គង​កង់​ម្ខាង ប៉ុន្តែ​អ្នកបើកបរ​គ្មាន​រងរបួស។​

    ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង៩​ ​និង​១០​នាទី​យប់ ថ្ងៃទី១២ សីហា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី មុខ​ពេទ្យ​ការងារ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក។​

    សាក្សី​និយាយថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​បើ​រថយន្ត​ម៉ាក ​MONTERO ​ពាក់​ស្លា​លេខ ខេមរភូមិន្ទ​2-9078 តាមផ្លូវ​សហព័ន្ធរុស្ស៊ី ដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​របើក​អស់​២​កង់ ហើយ​ឡើង​គង​ទាក់​ខ្លា​លើ​របាំង​ថ្ម​ទៅមុខ​លែងរួច​។ ប៉ុន្តែ​មិនមាន​មនុស្ស​គ្រោះថ្នាក់​ទេ។ អ្នកបើកបរ​ប៉ូលិស​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ។​

    បន្ទាប់មក​ប៉ូលិស​ជំនាញ​ចរាចរណ៍​បាន​នាំយក​រថយន្ត​ខាងលើនេះ​ទៅ​សង់​ត្រា​ល់​ចាត់ការ​តាម​គោលការណ៍​សាលាក្រុង៕

 

មតិយោបល់