adverise with khmeread 1

ឃាត់​ប្រធាន​ផ្សារ​ដងទង់​វាយ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​(មានវីដេអូ)

    កោះកុង ៖ បុរស​ម្នាក់​ជា​អ្នកគ្រប់គ្រង​ និង​វិនិយោគ​ផ្សារ​ដងទង់ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ន្ទា​ប់​ពី​បាន​វាយ​ទៅលើ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​នៅវេលា​ម៉ោង១១ព្រឹក ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៦ នៅក្នុង​ផ្សារ​ដងទង់។​

    ប៉ូលិស​និយាយថា ការិយាល័យ​កណ្តាល​ប៉ូលិស​ព្រហ្មទណ្ឌ បានទទួល​ពាក្យ​ពី​ឈ្មោះ ចេ​វ ណេង ភេទ​ស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅ​ភូមិ៣ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​ប្តឹង​ចំពោះ​ឈ្មោះ ម៉ក់់ ណុ​ច ភេទ​ប្រុស អាយុ៦៦​ឆ្នាំ ជាតិខ្មែរ​មុខរបរទទួល​សិទ្ធិ​គ្រប់គ្រង និង​វិនិយោគ​ផ្សារ​ដងទង់ ក្រុង​ខេមរភូមិន្ទ ពីបទប្រើ​អំពើ​ហឹ​ង្សា​មកលើ​កូន​របស់គាត់​ឈ្មោះ ម៉ាក ឡា​ដា ភេទ​ស្រី អាយុ១៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ប្រព្រឹត្ត​នៅ​ចំណុច​ផ្សារ​ដងទង់ នៅ​ព្រឹក​ថ្ងៃទី​១២ ​សីហា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១០​ព្រឹក​។​

    ប៉ូលិសបន្តថា ប្រធានផ្សារដងទង់ឈ្មោះ ម៉ក់់ ណុ​ច និងបក្ខពួកក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានប្រើអំពើហិង្សាច្របាច់ក ក្មេងស្រី និង បានទះកំភ្លៀងក្មេងស្រី ពីរនាក់ទៀត ដែលរត់ទៅជួយប្អូនស្រី ដែលប្រធានផ្សារលោក ម៉ក់ ណុច កំពង់ប្រើអំពើហិង្សាទៅក្មេងស្រី យ៉ាងពេញទំហឹង ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពេញផ្សារ ហើយពុំមានសមត្ថកិច្ច ប្រចាំមកជួយអន្តរាគមន៍ អ្វីបន្តិចសោះ ទុកឱ្យប្រធានផ្សារធ្វើតាមកំហឹង។

    តាមសម្ដីក្មេងស្រីរងគ្រោះបញ្ចាក់ថា នាងកំពុងអង្គុយជាមួយម្តាយ លក់ឥវ៉ាន់ធម្មតា ដូចសព្វមួយដង ស្រាប់តែប្រធានផ្សារ គាត់ដើរមកដល់តូបលក់ឥវ៉ាន់ ម្តាយនាង ហើយយកឥវ៉ាន់របស់ ម្តាយនាងទៅចោលក្នុងធុងសម្រាម នាងក៏រត់យកមកវិញ ស្រាប់តែប្រធានផ្សារផ្ទុះកំហឹង មកច្របាច់ក នាងចង់ដាច់ខ្យល់ស្លាប់ តែត្រូវបានបងស្រីនាង មកជួយ និងអ្នកលក់ដូរជិត ខាងជួយទាន់ ទើបប្រធាន ផ្សារលែងដៃពីករបស់នាង។

    ករណីនេះ​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​កំពុង​ស៊ើបអង្កេត​ និង​ចាត់ការ​តាម​នីតិវិធី​៕
 

 

adverise with khmeread

មតិយោបល់