Arsenal's mesut ozil running risk %28wrapped%29

ខ្សែបម្រើ​ឆ្នើម Mesut Ozil កំពុង​ប្រឈមមុខ​នឹង​បញ្ហា​របួស​ដោយសារ​មិនសូវ​បាន​សម្រាក​

​លោកគ្រូ​បង្វឹក Arsene Wenger បាន​បង្ហើប​ឲ្យ​ដឹងថា កីឡាករ Ozil ត្រូវការ​សម្រាក ប៉ុន្តែ​ក្លឹប​មិនអាច​ផ្តល់ឱកាស​ឱ្យខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​សម្រាក​បានឡើយ​។​

​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ​និយាយថា Mesut Ozil កម្រ​នឹង​បាន​ហ្វឹកហាត់​ណាស់ ហើយរូបគេ​ត្រូវ​លេង​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍​ជាប់ ពី​ព្រោះ​គាត់​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​ដែល​អាចជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន Premier League ក្នុង​រដូវ​កាល​នេះ​។​

​មុននឹង​ការប្រកួត​ជាមួយ​ក្រុម​សារិកា​ព្រៃ Newcastle លោក Wenger បាន​និយាយថា "​ឥឡូវនេះ គាត់​មិនសូវ​បានធ្វើការ​ហ្វឹកហាត់​ច្រើន​នោះទេ​។ យើង​ឲ្យ​គាត់​សម្រាក​ច្រើន​បន្ទាប់ពី​ការប្រកួត​នីមួយៗ​។ ខ្ញុំ​បានផ្តល់​ការឈប់​សម្រាក​មួយ​សប្តាហ៍​ពេញ​ឲ្យ Ozil អំឡុង​ការប្រកួតមិត្តភាពអន្តរជាតិរវាងប្រទេសនិងប្រទេស​"៕

ប្រភព៖ មីរឺ

មតិយោបល់