adverise with khmeread Jophelps

កីឡាករ​ហែល​ទឹក​សិង្ហ​បុរី Joseph Schooling នឹង​ប្រកួត​ជាមួយ​ជើង​ខ្លាំង Michael Phelps ដែលជា​និមិត្តរូប​ខ្លួន​កាលពី​នៅ​តូច​

    ​Joseph Schooling ដែលមាន​ទឹកមុខ​ស្រស់​ស្រាយ​បាន​ឈរ​កៀក​ជាមួយ​និមិត្តរូប​របស់គាត់​គឺ Michael Phelps កាលពី​ឆ្នាំ ២០០៨ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​កីឡា​អូឡាំពិក​ក្នុង​ទីក្រុង​ប៉េកាំង​ប្រារព្ធ​ឡើង ដែល​បានធ្វើឱ្យ​អ្នក​ហែល​ទឹក​អាមេរិក​រូបនេះ​ក្លាយជា​កីឡាករ​មានឈ្មោះ​ល្បីល្បាញ​រហូតមក​។​

​    ​ប្រាំបី​ឆ្នាំ​បាន​កន្លងផុតទៅ​យ៉ាង​ឆាប់រហ័ស ហើយ​ឥឡូវ Joseph Schooling កំពុង​ចាប់ផ្តើម​ប្រកួតប្រជែង​ជាមួយ​និមិត្តរូប​របស់គាត់​ក្នុង​វេទិការ​ដ៏​ធំ​បំផុត​ក្នុង​ពិភព​ហែល​ទឹក​។​

​    ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ Joseph Schooling ដែល​បច្ចុប្បន្ន​មាន​វ័យ ២១​ឆ្នាំ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ម្តងទៀត ដោយ​ក្លាយខ្លួន​ទៅជា​អត្ត​ព​លិ​ក​សញ្ជាតិ​សិង្ហ​បុរី​ដំបូង​គេ​បំផុត​ដែល​បាន​បោះជំហាន​ចូលទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡា​អូឡាំពិក​លើ​វិញ្ញាសា​ហែល​ទឹក​។​

​    ​នៅក្នុង​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ គាត់​បានបញ្ចប់​ជាមួយនឹង​ថេរវេលា ៥០,៨៣ វិនាទី​នៅក្នុង​ជើង​ទី​ពីរ​នៃ​វិញ្ញាសា ហែល​មេអំបៅ​ចម្ងាយ​១០០​ម៉ែត្រ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សុក្រ​នេះ ដែល​វា​ក៏​ជា​កំណត់ត្រា​ថ្មី​ថ្នាក់ជាតិ​មួយ​ផងដែរ និង​ជា​ថេរវេលា​ល្អ​បំផុត​របស់​ពិភពលោក​ក្នុងឆ្នាំនេះ​។​

​    ​ថេរវេលា​នេះ​គឺ​ដូចគ្នា​ទៅនឹង​និមិត្តរូប​របស់គាត់​គឺ Michael Phelps ហើយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡាករ​សិង្ហ​បុរី​រូបនេះ​ប្រហែលជា​ត្រូវ​ទុក​និមិត្តរូប​ទុក​នៅ​ម្តុំ​សិន ដើម្បី​ដណ្តើម​មេដាយមាស​ជូន​ជាតិ​៕

adverise with khmeread
ប្រភព៖ Straitetimes

មតិយោបល់