adverise with khmeread 3712cccf00000578 3735943 image a 55 1470997652715

Cesc Fabregas អាច​ចាក​ចេញទៅ Juventus ដើម្បី​ជំនួស​កន្លែង​របស់ Pogba

    ​ក្រុម​តោ​ខៀវ Chelsea បានរៀបចំ​ជាស្រេច​ដើម្បី​លែងដៃ​ឱ្យ Cesc Fabregas ធ្វើដំណើរ​ទៅកាន់​សេះបង្កង់ Juventus​។ នេះ​បើ​យោង​លើ​សេចក្តីរាយការណ៍​ក្នុងប្រទេស​អ៊ីតាលី​។​

​    ​ម្ចាស់​ជើងឯក​លី​ក​កំពូល​អ៊ីតាលី Serie A មួយ​នេះ គឺ​កំពុង​សម្លឹង​រក​អ្នកថ្មី​ដើម្បី​ជំនួស​តំណែង​របស់ Paul Pogba ដែល​បាន​ចាកចេញ​ទៅកាន់​ក្រុម​បិសាច​ក្រហម Manchester United ក្នុងតម្លៃ ១០០​លាន​ផោន (​ជិត​១៣០​លាន​ដុល្លារ​) ។​

​    ​ពួកគេ​សង្ឃឹមថានឹង​អាច​បញ្ចុះបញ្ចូល​ខ្សែបម្រើ​ការពារ Nemanja Matic របស់ Chelsea មកកាន់​ទីក្រុង​តួ​រី​ន ប៉ុន្តែ​ដំណើរ​ផ្សងព្រេង​របស់​ពួកគេ​ត្រូវបាន​រុញច្រាន​មកវិញ​ពី Stamford Bridge ។​

​    ​ជំនួស​មកវិញ Juventus ត្រូវបាន​គេ​រាយការណ៍​ថា​បានផ្តល់​សំណើ​ទៅលើ Fabregas នៅលើ​កិច្ចព្រមព្រៀង​មួយ​ដែល​គេ​ជឿជាក់ថា​នឹងមាន​តម្លៃ ៤៥​លាន​ផោន (​ជាង​៥៨​លាន​ដុល្លារ​) ។​

​    ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ កាសែត​កីឡា​ប្រចាំថ្ងៃ​របស់​អ៊ីតាលី Tuttosport បាន​ចុះផ្សាយ​លើ​ទំព័រមុខ​របស់ខ្លួន​ដោយមាន​ចំណងជើង​ថា "Juve ចង់បាន Fabregas?"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់