adverise with khmeread Boated

ញាក់សាច់​! ដី​នៅ​អង់គ្លេស​ថ្លៃ​ពេក បង្កើត​ទូក​ប្រណិត​ដើម្បី​បំពេញតម្រូវការ តែ​នៅតែ​ថ្លៃ​ដដែល​ដោយសារ​វា​ទំនើប​ពេក​

    ​ជាមួយ​បន្ទប់​អណ្ដែត​ទឹក​ក្នុង​ទីក្រុង​ឡុង​ដ៍​មានតម្លៃ​ដល់​ទៅ ១,៣ លាន​ដុល្លារ ការទិញ​ដី​មួយកន្លែង​ក្នុង​រដ្ឋធានី​អង់គ្លេស​មួយ​នេះ​ហាក់ជា​រឿង​មួយ​ពិបាក​ធ្វើបាន​ណាស់​។​

​    ​ដើម្បី​សន្សំ​ប្រាក់​លើផ្ទះ​ក្នុង​ទីក្រុង​របស់គាត់ លោក Alex Prindeville ស្ថាបនិក​នៃ​ក្រុមហ៊ុន​រថយន្ត​ប្រណិត Prindiville Motors បាន​បង្គាប់​ឱ្យ​ក្រុមកម្មករ​រចនា​បន្ទប់​ពីរ​ទុក​នៅ​កំពង់ផែ​នៅ​ផ្លូវ Katherine ជា​កន្លែង​ដែល​គាត់​រស់នៅ​ជាមួយនឹង​គ្រួសារ​របស់គាត់​ដោយ​ចំណាយ​ត្រឹមតែ ៣០០.០០០ ផោន (​ជាង​៣៨​ម៉ឺន​ដុល្លារ​) ប៉ុណ្ណោះ​។​

​    ​បង្កើតឡើង​ដោយ​កម្មករ ១៥ នាក់​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Sheffield ទូក​នេះ​ចាប់ផ្ដើម​ក្នុង​ទឹកប្រាក់ ៣៨ ម៉ឺន​ដុល្លារ និង​មាន​បំពាក់​សម្ភារៈ​ប្រណិតៗ ជាមួយនឹង​ការផ្គត់ផ្គង់​ហ្គាស ចង្ក្រានអគ្គិសនី និង​ទឹក​។ 

​    ​ក្រុមហ៊ុន​នេះ​នឹង​លក់​ទូក​ចំនួន​បួន​ក្នុងតម្លៃ ១,៥ លាន​ដុល្លារ ហើយនឹង​បង្កើត​ទូក​នេះ ១៥ គ្រឿង​នៅ​ចុងឆ្នាំ​នេះ​៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់