adverise with khmeread Michael schooling

ក្មេងប្រុស​សិង្ហ​បុរី​ដែល​ថត​ជាមួយ​ស្តេច​ហែល​ទឹក​អាមេរិក​ទើបតែ​ឈ្នះ​មេដាយមាស​ហែល​ទឹក​ព្រឹក​មិញ​នេះ​

    ​ក្មេងប្រុស​សិង្ហ​បុរី ដែល​ចេញ​ហាត់​ហែល​ទឹក​តាំ​ពី​អាយុ ១៤ ឆ្នាំ ក្នុងប្រទេស​អាមេរិក ក្នុងការ​ប្រឹងប្រែង​ចាប់យក​ក្តី​សុបិន​ដែល​មិនអាច​ទៅរួច ឥឡូវ​ក្លាយជា​អ្នក​ហែល​ទឹក​សិង្ហ​បុរី​ដំបូង​គេ​ដែល​ដណ្តើមបាន​មេដាយមាស​អូឡាំពិក​ឱ្យ​ប្រទេសជាតិ​កាលពី​យប់​ថ្ងៃ​សុក្រ (​ព្រឹក​នៅ​សិង្ហ​បុរី​)​។​

​    ​Joseph Schooling ដែល​ថត​ជាមួយ​ស្តេច​ហែល​ទឹក​អាមេរិក Michael Phelps កាលពី​ឆ្នាំ ២០០៨ ពេលនេះ​បានបង្ហាញ​ពិភពលោក​ឱ្យឃើញថា បុរស​សិង្ហ​បុរី​ម្នាក់នេះ​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​មេដាយមាស​ជូន​ជាតិ​របស់គាត់​ហើយ​។​

​    ​គាត់​បំបែក​កំណត់ត្រា​ក្នុង​វិញ្ញាសា​ហែល​ក្នុង​ថេរវេលា ៥០,៣៩ វិនាទី លើស​កំណត់ត្រា​របស់គាត់​ចាស់​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែលមាន​ថេរវេលា ៥០,៨៣៕

adverise with khmeread
ប្រភព៖ Straitetimes

មតិយោបល់