adverise with khmeread 1 55

សង្ឃ​កូរ៉េ​ដាក់ខ្លួន​បន្ទាប​កាយ​ច្រៀង​ចង្វាក់​រ៉ែ​ប​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត​

    ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​លោកសង្ឃ​កូរ៉េ​បន្ទាប​កាយ​មក​រ៉ែ​ប​ក្នុងការ​ប្រគុំ​តន្ត្រី​មួយ​មាន​អ្នក​ចុច​មើល​រហូតដល់​ទៅ ១ លាន​នាក់​ជាង​។​

​    ​ការ​ច្រៀង​រ៉ែ​ប​នោះ​មើលទៅ​គួរឱ្យ​ចាប់អារម្មណ៍​ណាស់ ជាពិសេស​ចង្វាក់ភ្លេង Beat-Box​។ មិន​ត្រឹម​ប៉ុណ្ណោះ​ក្រុម​លោកសង្ឃ​កូរ៉េ​បានបង្ហាញ​ចម្រៀង Hip-Hop បង្រៀន​អំពី​សាសនា​ទៀតផង​។​

​    ​ការបកស្រាយ​ធ​ម៏​សីលប្រាំបី​ជា​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​ទៅ​អ្នកមើល បានទទួល​ការចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​មនុស្ស​ឱ្យ​យល់​ពី​ធម៌​សាសនា​។ ការ​ច្រៀង​ចម្រៀង Rap, Hip-Hop ក្នុង​ផ្លូវធម៌​បែបនេះ​អាច​នឹង​កើតឡើង​ក្នុង​ពេលអនាគត​នៅ​ប្រទេស​ដទៃ​ទេ​?៕

 

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់