adverise with khmeread 574340761600002a00f9436b

១៨ ឆ្នាំមុន​ប៉ូលិស​ម្នាក់នេះ​សង្គ្រោះ​ក្មេងស្រី​តូច​នេះ​ពី​អគ្គីភ័យ ឥឡូវ​នាង​យក​ការបញ្ចប់​បរិញ្ញាបត្រ​ជូន​ជា​កាដូ​សងគុណ​គាត់​វិញ​

    ​កាលពី​ឆ្នាំ ១៩៩៨ មន្ត្រីប៉ូលិស​លោក Peter Getz ទើបតែ​មកដល់​ផ្ទះល្វែង​កំពុង​ឆេះ​យ៉ាង​ស​ន្ធូ​រស​ន្ធៅ​មួយ​ក្នុង​ទីក្រុង Hartford សហរដ្ឋអាមេរិក ហើយ​នៅពេលនោះ​អ្នក​ពន្លត់អគ្គីភ័យ​ម្នាក់​បាន​ហុច​ក្មេងស្រី​វ័យ ៥ ឆ្នាំ ដែល​រកឃើញ​ក្នុងផ្ទះ​ឆេះ​នោះ​ប្រគល់ឱ្យ​លោក Getz​។​

​    ​ដោយ​គ្មាន​ពេល​ចាំ​រថយន្ត​សង្គ្រោះបន្ទាន់ Getz បាន​យក​នាង Aponte ទៅ​ដាក់​កន្លែង​អង្គុយ​ខាងក្រោយ​រថយន្ត​របស់​គាត់​។ ភ្លាមៗ​គាត់​បានចាប់ផ្ដើម​សង្គ្រោះ​ចលនា​ដង្ហើម CPR ខណៈដែល​ប្រពន្ធ​របស់គាត់​បាន​បើករថយន្ត​ដឹក​នាង​ទៅ​មន្ទីរពេទ្យ​។​

​    ​ពេល​លើកដាក់​ឡាន បេះដូង​របស់​នាង​លែង​ដើរទៅ​ហើយ​។ ក្រោយ​មានការ​សង្គ្រោះ CPR របស់លោក Getz នាង​ក៏មាន​ជីវិត​ថ្មី​ម្ដងទៀត បន្ទាប់មក​ក៏​បញ្ជូន​នាង​បន្ត​ស្នាក់នៅ​មន្ទីរពេទ្យ​។ លោក Getz បាន​ទៅសួរសុខទុក្ខ​នាង​រៀងរាល់ថ្ងៃ ពេល​នាង​នៅ​មន្ទីរពេទ្យ​។ មិន​ត្រឹម​ប៉ុណ្ណោះ​ពួកគេ​ក៏បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​តាំងពី​ពេលនោះ​ទៀតផង​។​

​    ​ប៉ុន្ដែ​ក្រោយមក នាង​ក៏បាន​ផ្លាស់​ទៅ​នៅ​កន្លែង​ផ្សេង ទោះយ៉ាងណា​ទំនង​ទំនង​នោះ​មិនអាច​កាត់ផ្ដាច់​ឡើយ​។​

​    ​ថ្មីៗ​នេះ​នាង Aponte ទើបតែ​ទទួល​សញ្ញាប័ត្រ​ទេ ហើយ​លោក Getz បានមក​មើល​នាង​ទទួល​សញ្ញាប័ត្រ​ដែរ​។​

​    ​នាង​បាន​ហៅ​ប៉ូលិស​ម្នាក់​នោះ​ថា "​គ្រូបាធ្យាយ​" របស់​នាង​ទៀតផង ហើយ​ប្រសិនបើ​នាង​មិនមាន​ជីវិត​ថ្ងៃ​នោះទេ នាង​ក៏​មិនមាន​ឱកាស​បានឃើញ​សញ្ញាប័ត្រ​មួយ​នេះដែរ​៕

adverise with khmeread
ប្រភព៖ Huffingpost

មតិយោបល់