adverise with khmeread Thomas gibson hotch criminal minds cbs

តួអង្គក្នុងរឿង Criminal Minds ត្រូវគេបញ្ឈរជើងដោយសារជម្លោះវាយតប់

          Thomas Gibson តួអង្គក្នុងរឿង “Criminal Minds” ត្រូវ​បានបណ្តេញ​ចេញ​ បន្ទាប់ពី​មាន​ជម្លោះនៅពេល​ថតភាព​យន្ត។ ក្រុមហ៊ុន ABC Studios និងក្រុម​ហ៊ុន CBS Television Studios បានឲ្យ​ដឹងថា “ Thomas Gibson ត្រូវ​បាន​បណ្តេញ​​ចេញ​ពី​ការផលិតរឿង Criminal Minds “។

          Gibson វ័យ៥៤​ឆ្នាំ​ត្រូវ​បាន​បញ្ឈរជើង​មិន​ឲ្យ​ថត​ពីរភាគ​នៃ​ភាពយន្ត​នេះ​ បន្ទាប់ពី​មាន​ជម្លោះវាយតប់​ជាមួយលោក Virgil Williams ជា​អ្នក​និពន្ធ​និង​ជា​សហផលិតករ។

          កាលពីថ្ងៃព្រហស្បតិ៍ Gibson បាន​ឲ្យ​ដឹងតាមរយៈ​សេចក្តីថ្លែង​ការណ៍​មួយ​ថា “មាន​ការខ្វែងគំនិតគ្នា​នៅ​ពេល​ថត។ ខ្ញុំសោកស្តាយ​ដែល​រឿងនេះកើត​ឡើង​។ យើង​ទាំងអស់គ្នា​ចង់ធ្វើ​ការងារ​ជាមួយគ្នា​ជា​ក្រុម ដើម្បីផលិត​ភាព​យន្តដ៏​ល្អ​មួយ​តាមដែលអាចធ្វើ​ទៅបាន។ យើងតែងតែធ្វើ​បាន​និង​ចង់ធ្វើ​បែបនេះ”។

          ប្រភព​មួយ​ស្និទ្ធនឹង Gibson បាន​អះអាងថា ឧប្បត្តិហេតុ​នេះ​មិន​មែនជា​កំហុស​របស់​តារាភាពយន្ត​រូបនេះទេ។ ប្រភពដដែលបានបញ្ជាក់ថា “​លោក Williams បានបង្ហាញភាព​គឃ្លើន​ខ្លាំងពេក​ ដូច្នេះ Thomas ដើរចេញ ហើយ​លោក Williams ដេញតាម​ពីក្រោយ។ នៅពេលនោះ Thomas បែរក្រោយ​ហើ​យ​បានភ្ញាក់ហើយ​ទាត់មួយជើង​ភ្លាមៗ​ ហាក់ដូចជា​ភ្ញាក់តែប៉ុណ្ណោះ”។

          Thomas បានបង្ហាញមុខ​ក្នុងកម្មវិធីនេះតាំងពីឆ្នាំ​២០០៥ ហើយ​បាន​ស្គាល់​លោក Williams តាំងពីពេលនោះមកដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់