adverise with khmeread Real madrid star isco ready to be %28wrapped%29

តារា​របស់ Real Madrid កីឡាករ Isco ត្រៀមខ្លួន​​ចូលរួម​ជាមួយ​គ្រូ​ចាស់ Manuel Pellegrini នៅ​ក្លឹប Man City

​ក្លឹប​យក្ស Man City រំពឹង​​ទិញ​បានកីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ Isco ពី​ក្លឹប Real Madrid ប៉ុន្តែ​ក្រុម​អធិរាជ​សនឹង​លក់​កីឡាករ​រូបនេះ​ក្នុងតម្លៃ ៣០ លាន​ផោន​។​

​កីឡាករ​វ័យ ២៣ ឆ្នាំ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ កំពុង​ជួប​ការលំបាក​ក្នុង​ជម្រើស​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក​គ្រូបង្វឹក Rafa Benitez ហើយ Real Madrid នឹង​ពិចារណា​លក់​រូបគេ​ក្នុង​ខែ​នេះ ប្រសិនបើ​តម្លៃ​ចរចា​គ្នា​ត្រូវ​រ៉ូវគ្នា​។​

​ក្លឹប​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះមិនទាន់​ត្រូវបាន​ក្រុម​អ្នកមាន Man City ទាក់ទង​នៅឡើយ​ទេ ប៉ុន្តែ​កីឡាករ Isco គឺជា​ខ្សែបម្រើ​ម្នាក់​ដែល​ប្រធាន​ផ្នែកកីឡា​របស់​ក្រុម Man City លោក Txiki Begiristain កោតសរសើរ​។​

​កីឡាករ Isco ធ្លាប់ជា​តួអង្គ​សំខាន់​ក្រោម​ការដឹកនាំ​របស់លោក Manuel Pellegrini នៅ​ក្រុម Malaga ហើយ​នៅពេលនោះ​ក្រុម Man City ក៏បាន​ព្យាយាម​ទិញ​រូបគេ​ផងដែរ នៅពេល​គ្រូបង្វឹក​សញ្ជាតិ​ឈី​លី​លោក Pellegrini ផ្លាស់​មក​ដឹក​នាំនៅ​ទឹកដី Etihad ក្នុង​ឆ្នាំ ២០១៣​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រុម​យក្ស Real Madrid បាន​ទិញ​កីឡាករ Isco ក្នុងតម្លៃ ២៣ លាន​ផោន​មុន​ក្រុម Man City​។​

​ដោយសារ​ក្រុម​អធិរាជ​សបាន​ទិញ​កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​ច្រើន​លើសពី​តម្រូវការ ទើប​ធ្វើ​ឲ្យ​ខ្សែបម្រើ​ឆ្នើម Isco ធ្លាក់ខ្លួន​ទៅ​អង្គុយ​កៅអី​បម្រុង​ទៅវិញ​។ ក្រុម​សេះបង្កង់ Juventus ក៏​កំពុង​ពិចារណា​ក្នុងការ​នាំយក​កីឡាករ​រូបនេះ​ផងដែរ​៕

adverise with khmeread

មតិយោបល់