adverise with khmeread Unnamed

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ឆបោក​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ​សីហា​ ឆ្នាំ២០១៦ វេលា​ម៉ោង​២១ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ចំណតរថយន្ត​ក្រោម​ដី​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ផ្លូវ​មុនី​រ៉េត (២១៧) ក្រុមទី០៦  ភូមិទ្រា​៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ការឃាត់ខ្លួន​បុរស​ខាងលើនេះ​យោងតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ពីបទ រំលោភ​លើ​ទំនុកចិត្ត នៅ​ចំណុច​ចំណតរថយន្ត​ក្រោម​ដី​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ផ្លូវ​មុនី​រ៉េត ភូមិទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ លី សុខ​ហេង ភេទ ប្រុស អាយុ​៣៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ  ផ្លូវ លំ ភូមិ ភ្នំពេញ​ថ្មី សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ១៤៧ ដ​.​ច​.​ន ចុះ​ថ្ងៃទី​១៤-០៣-២០១៦ ចេញ​ដោយ​លោក  ជា សុខ​ច័ន្ទ​ដេ​ត​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ចំណុច រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១១ មកម្ល៉េះ៕

adverise with khmeread

មតិយោបល់