adverise with khmeread Mariah 081116 1280copy ren640 5073309 ver1.0

Mariah Carey ប្រើប្រាស់ឈុតសិចស៊ីទៅជួបប្រមុខអង្គការសហប្រជាជាតិ

          តារាចម្រៀងប៉ប់អាមេរិក Mariah Carey ហាក់ដូចជា​មិនបានកាត់បន្ថយ​ភាព​សិច​ស៊ីរបស់​ខ្លួននោះទេ អំឡុង​កម្មវិធីសម្តែង​ដែល​រៀបចំធ្វើ​ឡើង ដើម្បីផ្តល់​កិតិ្តយស​ដល់​លោកអគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គីមូន នៅទីក្រុង​ឡូសអែនជើឡេស​កាលពីសប្តាហ៍​មុន។

          ប៉ុន្តែ​ខណៈ​ពេល​តារា​ផ្សេងៗ​ទៀត រួមទាំងតារា​ចម្រៀងរ៉ក់ Courtney Love និងតារាស្រី Dakota Johnson ស្លៀក​ពាក់បែប​សុភាព​ជាងពេលណា​ទាំងអស់​ពេល​ជួប​ជាមួយ​រដ្ឋបុរស​កូរ៉េខាងត្បូងវ័យ៧២​ឆ្នាំ​  Carey ហាក់ដូចជា​ធ្វើ​ខ្លួន​ខុស ពីគេ​ជាមួយ​នឹង​ឈុតខោ​ស្បែករឹបរាង​និង​ស្បែកជើងកែងចោទ​។

          តារាចម្រៀងប៉ប់​រូបនេះ​បាន​មក​ចូល​រួមកម្មវិធីនេះក្នុងឈុត​ខោស្បែក​រឹបរាងណែន​ក្តន់​ ជាមួយនឹងអាវធំចំហឡេវ​ចេញអាវទ្រនាប់ខាង​ក្នុងយ៉ាង​ព្រហើន​​តែ​ម្តង។

          វាហាក់ដូចជា​ថា Carey ប្រហែល​ជា​ដកមេមួយកែវឬពីរ​កែវ​ហើយ​មុន​ពេល​​ទៅចូលរួម​កម្មវិធីនេះ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់