adverise with khmeread 13932054 274600879587699 1850453522 o

ព្រះចៅអធិការ​វត្ត​ខ្ទរ​ត្រូវ​តុលាការ​កោះហៅ​....​ព្រះអង្គ​សុំឱ្យ​មានការ​ស្រាយ​បំភ្លឺ​រវាង​ច្បាប់​អាណាចក្រ​និង​ពុទ្ធចក្រ​

    ភ្នំពេញ ៖ ព្រះចៅអធិការ​វត្ត​ពោធិព្រឹក្ស ហៅ វត្ត​ខ្ទរ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​សំណូមពរ​ដល់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យជួយ​ផ្សាយ​រឿង​វត្ត​ព្រះអង្គ​អំពី​ "សំណុំរឿង​ស្ដី​ពីបទ​បំផ្លិចបំផ្លាញ និង លុប បំបាត់ភស្តុតាង (​កុដិ​ចាស់​១​ខ្នង)"។​

    ជុំវិញ​ករណីនេះ ខ្មែរ​រីដ​សូម​ចុះផ្សាយ​ទាំងស្រុង​នូវ​ខ្លឹមសារ​របស់​ព្រះចៅអធិការ​វត្ត​និង​ឯកសារ​ទាំងស្រុង​ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ។ ខ្លឹមសារ​មាន​ដូចខាងក្រោម ៖

    "​អាត្មាភាព​ចៅអធិការ​វត្ត​ពោធិព្រឹក្ស (ហៅ វត្ត​ខ្ទរ) ស្ថិតនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។​

    សូម​គោរព ចំរើនពរ នៅ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន និងស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន ទាំងអស់ មេត្តាជួយ​ផ្សព្វផ្សាយ​នៅ​សំណុំរឿង​ស្ដី​ពីបទ​៖ បំផ្លិចបំផ្លាញ និង លុប បំបាត់ភស្តុតាង (​កុ​ដ្ឋិ​ចាស់​១​ខ្នង) ហើយ​ជួយ​ស្រាយ​បំភ្លឺ (រវាង​ច្បាប់​អាណាចក្រ និង ពុទ្ធចក្រ)។ មុន​ពេលដែល​អាត្មាភាព​រុះរើ​កុដិ​ចាស់​នឹង​ចេញ ក៏បានផ្ដល់​ព័ត៌មាន​ដល់ លោក​ចៅសង្កាត់​ព្រែកលៀប និងលោក​ប្រធានការិយាល័យ​ធម្មការ និង​សាសនា ខណ្ឌ​ជ្រោយចង្វារ បាន​ដឹងឮ​ព្រមទាំង​បានចេញ លិខិត​អនុញ្ញាតឱ្យ​អាត្មាភាព​ផងដែរ។ ស្រាប់តែ​ពេលនេះ​មាន ដីកា​កោះហៅមកពីអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យ​អាត្មាភាព នៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩:០០​នាទី ដើម្បី​សាកសួរ​។​​ សូមមេត្តា ញោម​ចុះមក​យក​ព័ត៌មាន ជួយ​អន្តរាគមន៍​ដោយ​សេចក្ដី​អនុគ្រោះ​ផង។ (០៩៩ ៧៩ ៩១ ២៨)"។​

    សំណុំរឿង​ព្រះអង្គ​បាន​ដល់ដៃ​តុលាការ​ជា​អ្នកចាត់ការ ពោលគឺ​ផុតពី​ដៃ​អាជ្ញាធរ​សង្កាត់​-​ខណ្ឌ​រួចហើយ៕

adverise with khmeread

មតិយោបល់