adverise with khmeread Unnamed %281%29

អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់​ពួក​គ្រឿងញៀន​៤​នាក់ និងលុយដុល្លារក្លែងក្លាយជាច្រើនស​ន្លឹក

    ភ្នំពេញ​ ៖ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌមានជ័យ​ដែល​កំពុង​បំពេញ​បេសកម្ម​តាម​ដងផ្លូវ​មិនទាន់បាន​ចូល​សម្រាក​នៅឡើយ ក៏​ចុះ​ល្បាត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ម៉ោង​ទៀបភ្លឺ​ការឃាត់ខ្លួន​ធ្វើឡើង​នៅ​ចំណុច​ក្រុម​០៧ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦​នេះ។​

    អាវុធហត្ថ​ខណ្ឌមានជ័យ​បានឱ្យដឹងថា ក្រៅពី​ចាប់​ជនសង្ស័យ​៤​នាក់ (​ស្រី​ម្នាក់​) ​អាវុធ​ហ្ថ​ចាប់យក​វត្ថុតាង​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ០៩ កញ្ចប់​ធំ​ល្មម និង​ក្រដាស់ប្រាក់​ក្លែងក្លាយ​១០០​ដុល្លារ ១៥ សន្លឹក ស្មើនឹង ១៥០០ ដុល្លារ​, ក្រដាស់ប្រាក់ ១០ ដុល្លារ ១១ សន្លឹក ស្មើនឹង​១១០​ដុល្លារ​, ក្រដាស់ប្រាក់ ៥ ដុល្លារ ០៦ សន្លឹក ស្មើនឹង ៣០ ដុល្លារ​។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នី​ត​វិធី៕

adverise with khmeread

មតិយោបល់